ព័ត៌មានអំពីកម្ពុជាមានដូចជា របាយការណ៍ថ្មីបង្ហាញទំនប់វារីអគ្គិសនីសេសានក្រោម២បង្ក«មហន្តរាយសិទ្ធិ»ដល់ជនជាតិដើមភាគតិចក្នុងខេត្តស្ទឹងត្រែង។ ការសិក្សាថ្មីជំរុញឲ្យយកចិត្តទុកដាក់បន្ថែមលើប្រជាពលរដ្ឋកម្ពុជាដែលជួបការលំបាកបង់សងកម្ចីមីក្រូហិរញ្ញវត្ថុ។ រីឯព័ត៌មានអន្តរជាតិវិញមានដូចជា ការងារនៅសហរដ្ឋអាមេរិកកើនឡើងចំនួន ៩៤៣.០០០ ទៀត កាលពីខែកក្កដា ដែលលើសពីការរំពឹងទុក។ ទីភ្នាក់ងារ AP បានចូលមើលមណ្ឌលឃុំឃាំងធំបំផុតនៅតំបន់ស៊ីនជាំង ប្រទេសចិន។ អាមេរិកត្រូវបានសង្កេតឃើញថា កំពុងពង្រឹងទំនាក់ទំនងយោធាអាស៊ីអាគ្នេយ៍ដើម្បីទប់ទល់នឹងចិន៕