ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ព័ត៌មាន​ពេល​រាត្រី៖ ១៣ សីហា ២០២១


ព័ត៌មាន​ពេល​រាត្រី៖ ១៣ សីហា ២០២១
សូម​រង់ចាំ

No media source currently available

0:00 0:59:59 0:00
ទាញ​យក​ពី​តំណភ្ជាប់​ដើម

ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូចជា កូន​ប្រុស​លោក ខៀវ សំផន ទទូច​ឲ្យ​តុលា​ការ​ផ្តល់​យុត្តិធម៌​ដល់​ឪពុក ខណៈ​សវនាការ​បណ្តឹង​សាទុក្ខ​ចាប់​ផ្តើម​នៅ​សប្តាហ៍​ក្រោយ។ អាជ្ញាធរ​ខណ្ឌ​មាន​ជ័យ​បង្ខំ​អ្នក​កាសែត​ឲ្យ​លុប​ចោល​រូបភាព​នៃ​ការ​វាយ​កម្ទេច​ផ្ទះ​របស់​ពលរដ្ឋ​នៅ​បឹង​ទំពុន។ មន្រ្តី​សុខាភិបាល​កម្ពុជាថា មិន​មាន​ភាព​ចាំបាច់​ធ្វើ​តេស្ត​រក​អង់ទីគ័រ​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ​១៩​នោះ​ទេ។ អតីត​មេបញ្ជាការ​ខ្មែរក្រហម​ពេញ​ចិត្ត​នឹង​ការ​អភិវឌ្ឍ​បច្ចុប្បន្ន​ហើយ​ប្តេជ្ញា​ការពារ​សន្តិភាព​និង​បូរណភាព​ទឹកដី។ រី​ឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា រដ្ឋបាល​ចំណី​អាហារ​និង​ឱសថ​ស.រ.អា.​ឱ្យ​ចាក់ វ៉ាក់ សាំង Pfizer ឬ Moderna ​ដូសទី​៣​ សម្រាប់​ក្រុម​មាន​ហានិភ័យ។ អ្នក​វិភាគ​ថា ចិន​ពង្រីក​ឥទ្ធិពល​នៅ​អាហ្វ្រិក​តាម​រយៈ​កិច្ចព្រមព្រៀង​​ទូរគមនាគមន៍។ ក្រុម​តាលីបង់​បាន​ចូល​កាន់កាប់​ទីរួម​ខេត្ត​សំខាន់ៗ​ជា​ច្រើន​នៅ​​អាហ្វហ្គានីស្ថាន។ មនុស្ស​៦​នាក់​ស្លាប់​ក្នុង​ការ​បាញ់​ប្រហារ​នៅ​ទីក្រុង ​Plymouth​ ប្រទេស​អង់គ្លេស។ មន្ត្រី​ក្រសួង​ការ​បរទេស​អាមេរិក​ជួប​ជាមួយ​ឯក​អគ្គ​រដ្ឋទូត​ថ្មី​របស់​ចិន៕

កម្មវិធី​នីមួយៗ

មើល​វីដេអូ​ទាំង​អស់
XS
SM
MD
LG