ព័ត៌មានអំពីកម្ពុជាមានដូចជា អាជ្ញាធរឲ្យពលរដ្ឋយ៉ាងតិច១០គ្រួសាររុះរើផ្ទះចេញពីតំបន់ជាប់អាងស្តុកទឹកបឹងទំពុនក្នុងពេលមួយសប្តាហ៍ ដោយមិនផ្តល់សំណង។ ម្ចាស់ក្រុមហ៊ុនស៊ូជីងថា«អយុត្តិធម៌» រឿងដកហូតដីអភិវឌ្ឍផែទេសចរណ៍នៅខេត្តសៀមរាប ពាក់ព័ន្ធនឹងបំណុលពន្ធ។ ការសិក្សាថ្មីជំរុញឲ្យយកចិត្តទុកដាក់បន្ថែមលើប្រជាពលរដ្ឋកម្ពុជាដែលជួបការលំបាកបង់សងកម្ចីមីក្រូហិរញ្ញវត្ថុ។ កម្ពុជាអួតពីអត្រាខ្ពស់នៃការចាក់វ៉ាក់សាំងដល់ពលរដ្ឋខ្លួនគឺជាង៧០ភាគរយ ឬជាង៧លាននាក់រួមទាំងជនជាប់ចោទពីបទឧក្រិដ្ឋកម្មសង្គ្រាមម្នាក់ផង។ រីឯព័ត៌មានអន្តរជាតិវិញមានដូចជា ការចាក់វ៉ាក់សាំងកើនឡើងនៅ Laggard Louisiana ខណៈវីរុសប្រភេទដែលតារាតត្បាតរដ្ឋនេះ។ ប្រតិកម្មចម្រុះចំពោះបេសកជនពិសេសសម្រាប់ប្រទេសមីយ៉ាន់ម៉ា។ នាយករដ្ឋមន្ត្រីកាណាដាថា ចិនកាត់ទោសជនជាតិកាណាដាម្នាក់ឲ្យជាប់ពន្ធនាគារ១១ឆ្នាំដោយ«អយុត្តិធម៌»។ ព្រឹទ្ធសភាអាមេរិកអនុម័តកញ្ចប់ថវិកា១លានលានដុល្លារសម្រាប់ហេដ្ឋារចនាសម្ព័ន្ធ។ កូរ៉េខាងជើងងាកទៅរកទម្លាប់ចាស់ដោយប្រើការប្រឈមផងនិងការសន្ទនាផង៕