ព័ត៌មានអំពីកម្ពុជាមានដូចជា ការសិក្សាថ្មីជំរុញឲ្យយកចិត្តទុកដាក់បន្ថែមលើប្រជាពលរដ្ឋកម្ពុជាដែលជួបការលំបាកបង់សងកម្ចីមីក្រូហិរញ្ញវត្ថុ។ កម្ពុជាត្រៀមធ្វើជាប្រធានអាស៊ាន ដោយប្តេជ្ញាដោះស្រាយបញ្ហា ក្រោមគោលការណ៍កុងសង់ស៊ីស។ មន្រ្តីសុខាភិបាលកម្ពុជាថា អ្នកជាសះស្បើយពីជំងឺកូវីដ១៩ មិនចាំបាច់ចាក់វ៉ាក់សាំងភ្លាមៗទេ រង់ចាំយ៉ាងតិច៦ខែសិន។ របាយការណ៍ថ្មីបង្ហាញថា ទំនប់វារីអគ្គិសនីសេសានក្រោម២បង្ក«មហន្តរាយសិទ្ធិ»ដល់ជនជាតិដើមភាគតិចក្នុងខេត្តស្ទឹងត្រែង។ រីឯព័ត៌មានអន្តរជាតិវិញមានដូចជា យោធាសហរដ្ឋអាមេរិកនឹងតម្រូវឱ្យចាក់វ៉ាក់សាំងកូវីដ១៩នៅពាក់កណ្តាលខែកញ្ញា។ ប្រធានាធិបតីម៉ិកស៊ិកនិងអនុប្រធានាធិបតីអាមេរិកពិភាក្សាអំពីបញ្ហាចំណាកស្រុក និងជំរុញសេដ្ឋកិច្ចអាមេរិកកណ្តាល។ សហរដ្ឋអាមេរិកទទួលស្គាល់ថា អនាគតអាហ្វហ្គានីស្ថានមិនល្អទេ។ បង់ក្លាដែសចាក់វ៉ាក់សាំងបង្ការឱ្យជនភៀសខ្លួនរ៉ូហ៊ីងយ៉ាពេលជំងឺកូវីដ១៩បន្ដរាតត្បាត។ កូរ៉េខាងជើងស្តីបន្ទោសសមយុទ្ធអាមេរិក-កូរ៉េខាងត្បូង ដោយតាំងចិត្តបង្កើនអាវុធខ្លួនឯង៕