ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ព័ត៌មានពេលរាត្រី៖ ៩ សីហា ២០២១


ព័ត៌មានពេលរាត្រី៖ ៩ សីហា ២០២១
សូម​រង់ចាំ

No media source currently available

0:00 0:59:59 0:00
ទាញ​យក​ពី​តំណភ្ជាប់​ដើម

ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូចជា លោក កឹម សុខា មិន​ចូល​រួម​បង្កើត​រដ្ឋាភិបាល​បង្រួបបង្រួម​ជាតិ ដែល​លោក សម រង្ស៊ី បាន​ប្រកាស។ ឪពុក​របស់​ Jordan Pisey Windle ថា អនាគត​របស់​​កីឡាករ​លោត​ទឹក​អាមេរិកាំង​ដើម​កំណើត​ខ្មែរ​វែង​ឆ្ងាយ​ហួស​ពី​​ការ​ប្រកួត​ក្នុង​កីឡា​អូឡាំពិក។ លោក ហ៊ុន សែន ​ស្នើ​ឲ្យ​បញ្ឈប់​ការ​ស្នើ​សុំ​ចាក់​វ៉ាក់សាំង​អាស្រ្តាហ្សេនីកា​ដូស​ទី​ ៣ សម្រាប់​អ្នក​ចាក់​វ៉ាក់សាំង​នេះ​ពីរ​ដូស​រួច​ហើយ។ កម្មវិធី Hello VOA មាន​កិច្ចពិភាក្សា​អំពី «សវនាការ​បណ្តឹង​សាទុក្ខ​លើ​រឿង​ក្តី ខៀវ សំផន ក្នុង​គ្រា​កូវីដ​១ ៩»។ រី​ឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា អ្នក​ជំនាញ​សុខាភិបាល​អាមេរិក​បង្ហាញ​កង្វល់​អំពី​វីរុស​កូរ៉ូណា​ថ្មី។ ក្រុម​បាតុករ​ថៃ​ដែល​បាន​ប្តូរ​ចិត្ត​បាន​ចេញ​មក​តាម​ផ្លូវ​នានា​ប្រឆាំង​នាយក​រដ្ឋមន្ត្រី Prayuth។ ប្រទេស​កាតា​នឹង​រៀបចំ​កិច្ច​ប្រជុំ​អន្ដរជាតិ​ស្តី​ពី​សន្តិភាព​អាហ្វហ្គានីស្ថាន។ ឥណ្ឌា​វាយ​ឆ្មក់​អង្គការ​សាសនា​ដែល​សង្ស័យថា​ផ្តល់​មូលនិធិ​ភេរវកម្ម។ ទីក្រុង​ Nagasaki​ រំឭក​ខួប ​៧៦ ​ឆ្នាំ​​នៃ​ការ​ទម្លាក់​គ្រាប់​បែក​បរមាណូ។ ការងារ​នៅ​សហរដ្ឋ​អាមេរិក​កើន​ឡើង​ចំនួន ៩៤៣.០០០ ទៀត កាលពី​ខែ​កក្កដា លើស​ពី​ការ​រំពឹង​ទុក៕

XS
SM
MD
LG