ព័ត៌មានអំពីកម្ពុជាមានដូចជា សមាជិកព្រឹទ្ធសភាអាមេរិក៣រូបគាំទ្រសេចក្តីស្នើច្បាប់ប្រជាធិបតេយ្យកម្ពុជា ខណៈបក្សប្រឆាំងមានសង្ឃឹមនឹងមានគំនាបលើរដ្ឋាភិបាល។ មនុស្សជិត៤ពាន់នាក់ត្រូវ«អប់រំនិងពិន័យ» ខណៈ៣២នាក់បញ្ជូនទៅតុលាការរឿងបំពានវិធានការប្រឆាំងវីរុសដែលតា។ សកម្មជនមើលឃើញអនាគតមិនល្អនៃសិទ្ធិមនុស្សនៅកម្ពុជានិងទទូចឲ្យធ្វើសកម្មភាពបន្ថែម។ បញ្ញវន្តខ្មែរទទូចរដ្ឋាភិបាលបង្កើនអាហារូបករណ៍ទៅសិក្សាក្រៅប្រទេសដើម្បីបន្ថយការពឹងផ្អែកលើជំនួយបរទេស។ រីឯព័ត៌មានអន្តរជាតិវិញមានដូចជា មេដាយមាសហួសពីក្តីសុបិនរបស់គ្រួសារកីឡាការិនីអាមេរិកាំងដើមកំណើត Hmong។ លោក Biden ផ្តល់សិទ្ធិជ្រកកោនសុវត្ថិភាពដល់ពលរដ្ឋហុងកុងនៅអាមេរិក។ អូស្រ្តាលីនឹងមិនគោរពតាមការទាមទាររបស់ចិនដើម្បីចាប់ផ្តើមកិច្ចចរចាឡើងវិញទេ។ ប្រធានាធិបតីអ៊ីរ៉ង់ថ្មីសន្យាប្រើការទូតដើម្បីលុបចោលទណ្ឌកម្មសហរដ្ឋអាមេរិក។ គ្រូបង្ហាត់កីឡាបេឡារុសពីរនាក់ត្រូវបានបណ្តេញចេញពីកីឡាអូឡាំពិកបញ្ហានាងTsikhanouskaya។ ក្រុមឧទ្ទាម Jihad សម្លាប់មនុស្ស៣០នាក់នៅភាគខាងជើងប្រទេសបួគីណាហ្វាសូ។ ទីក្រុងម៉ានីលត្រូវរាំងខ្ទប់វិញដោយសារខ្លាចវីរុសដែលតា៕