ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ព័ត៌មាន​ពេល​រាត្រី៖ ៥ សីហា ២០២១


ព័ត៌មាន​ពេល​រាត្រី៖ ៥ សីហា ២០២១
សូម​រង់ចាំ

No media source currently available

0:00 0:59:59 0:00
ទាញ​យក​ពី​តំណភ្ជាប់​ដើម

ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូចជា គណបក្ស​ភ្លើង​ទៀន​ចាប់​ផ្តើម​រៀបចំ​រចនា​សម្ព័ន្ធ ទោះ​ស្ទាក់​ស្ទើរ​ចូលរួម​ក្នុង​ការ​បោះឆ្នោត​ខាង​មុខល។ ក្រុម​សិទ្ធិ​មនុស្ស​ស្នើ​ឲ្យ​អ្នក​បញ្ជា​ទិញ​ធំៗ​ធ្វើ​អន្តរាគមន៍​លើ​ការ​បាត់​ប្រាក់​ឈ្នួល​កម្មករ​ក្នុង​ពេល​មាន​វិបត្តិ​ជំងឺ​កូវីដ១៩។ កម្ពុជា​ទទួល​វ៉ាក់​សាំង​ជំនួយ​របស់​អង់​គ្លេស​ជាង​៤០​ម៉ឺន​ដូស​សម្រាប់​ដូស​ទី៣​ដល់​ក្រុម​ជួរ​មុខ។ នៅ​ក្នុង​កម្មវិធី Hello VOA ថ្ងៃ​នេះ​មាន​កិច្ច​ពិភាក្សា​អំពី «អាស៊ីអាគ្នេយ៍​ក្រោម​ការទូត​វ៉ាក់សាំង​ចិន​និង​លោក​ខាង​លិច»។ រី​ឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា អ្នកស្រី​អនុប្រធានាធិបតី​សហរដ្ឋ​អាមេរិក​នឹង​ធ្វើ​ទស្សនកិច្ច​ទៅ​វៀតណាម។ ទីភ្នាក់ងារ​គ្រប់គ្រង​និង​បង្ការ​ជំងឺ​វីរុសដែលតា​មាន​ជាង​៩៣%​នៃ​ជំងឺកូវីដ១៩​ថ្មី​នៅ​អាមេរិក។ តំណាង​មីយ៉ាន់ម៉ា​នៅ​អង្គការ​សហ​ប្រជាជាតិ​ចោទ​ពួក​យោធា​ប្រកាន់​ចំពោះ​ការ​សម្លាប់​រង្គាល។ មូលហេតុ​ដែល​ហ្វីលីពីន​ជ្រើសរើស​សហរដ្ឋ​អាមេរិក​ដោយ​មិន​យក​ចិន។ អង្គការ​លើកលែង​ទោស​អន្តរជាតិ​ថា​ មនុស្ស​១១៥​ត្រូវ​បាន​សម្លាប់​ក្នុង​ការ​បង្ក្រាប​ដោយ​យោធា​នៅ​នីហ្សេរីយ៉ា។ លោក Raisi គ្រោង​ស្បថ​ចូល​កាន់​តំណែង​ប្រធានាធិបតី​ថ្មី​របស់​អ៊ីរ៉ង់៕

កម្មវិធី​នីមួយៗ

មើល​វីដេអូ​ទាំង​អស់
XS
SM
MD
LG