ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ព័ត៌មានពេលរាត្រី៖ ២ សីហា ២០២១


ព័ត៌មានពេលរាត្រី៖ ២ សីហា ២០២១
សូម​រង់ចាំ

No media source currently available

0:00 0:59:59 0:00
ទាញ​យក​ពី​តំណភ្ជាប់​ដើម

ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូចជា ចៅក្រម​នៅ​ទីក្រុង​ញូវយ៉ក​សម្រេច​ឲ្យ​អាមេរិក​រឹប​អូស​នាវា​ឃាត់​បាន​នៅ​កម្ពុជា ដោយ​ចោទ​ថា​លួច​ដឹក​ប្រេង​ទៅ​កូរ៉េ​ខាង​ជើង។ រដ្ឋាភិបាល​អនុញ្ញាត​ឲ្យ​ចាក់​វ៉ាក់សាំង​ដូស​ទី ៣ ខណៈ​វីរុស​បំប្លែង​ថ្មី Delta ​(ដែលតា) កំពុង​រាល​ដាល​ដល់​រាជ​ធានី​ភ្នំពេញ។ លោក ហ៊ុន សែន ថា លោក​មិន​ទៅ​ទទួល​វ៉ាក់​សាំង​អាមេរិក ដោយ​សារ​មិន​មែន​«ជំនួយ​ទ្វេភាគី»។ នៅ​ក្នុង​កម្មវិធី Hello VOA មាន​កិច្ចពិភាក្សា​អំពី «ការ​កែលម្អ​ខ្លួន​ឯង និង​ការ​សិក្សា​ពេញ​មួយ​ជីវិត​គឺ​ជា​គន្លឹះ​សម្រាប់​ភាព​ជោគជ័យ​នៅ​ក្នុង​អាជីព»។ រី​ឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា ព្រឹទ្ធ​សភា​អាមេរិក​ពិចារណា​​វិធានការ​ហេដ្ឋារចនាសម្ព័ន្ធ​ដ៏​ធំ​មួយ។ កីឡាករ​​អ៊ីតាលី​ឈ្នះ​មេដាយ​មាស​ដោយ​ភ្ញាក់​ផ្អើល​​​ក្នុង​វិញ្ញាសា​រត់​ប្រណាំង​បុរស​ចម្ងាយ​១០០​ម៉ែត្រ។ អង់គ្លេស​នឹង​ចាក់​វ៉ាក់សាំង​កូវីដ១៩​ បង្កើន​ភាព​ស៊ាំ​នៅ​រដូវ​ស្លឹក​ឈើ​ជ្រុះ​នេះ។ សហ​រដ្ឋ​អាមេរិក​និង​អង់គ្លេស​បន្ទោស​អ៊ីរ៉ង់​ចំពោះ​ការ​វាយ​ប្រហារ​នាវា​ដឹក​ប្រេង។ មនុស្ ស​៨​នាក់​ស្លាប់​ ខណៈ​តួកគី​ព្យាយាម​ពន្លត់​ភ្លើង​ឆេះ​ព្រៃ​នៅ​ថ្ងៃ​ទី ​៥។ ទីក្រុង​ញូវយ៉ក​បង្អួត​កូន​កោះ​មួយ​ដែល​ជា​សួន​ពិសេស​ខុសគេ៕

កម្មវិធី​នីមួយៗ

មើល​វីដេអូ​ទាំង​អស់
XS
SM
MD
LG