ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ព័ត៌មាន​ពេល​រាត្រី៖ ៣០ កក្កដា ២០២១


ព័ត៌មាន​ពេល​រាត្រី៖ ៣០ កក្កដា ២០២១
សូម​រង់ចាំ

No media source currently available

0:00 0:59:59 0:00
ទាញ​យក​ពី​តំណភ្ជាប់​ដើម

ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូចជា តំណាង​ទូត​អាមេរិក​ថា វ៉ាក់សាំង​មក​កម្ពុជា​​ ជា​អំណោយ​របស់​ពលរដ្ឋ​អាមេរិកាំង និង​មិន​មាន​លក្ខខណ្ឌ​នោះ​ទេ។ មេធាវី​ការពារ​ក្តី​ឲ្យ​លោក រ៉ុង ឈុន បន្ត​សុំ​ឲ្យ​ទម្លាក់​ចោល​ការ​ចោទ​ប្រកាន់​ក្នុង​សវនាការ​ជុំ​ចុង​ក្រោយ។ ការសិក្សា​១​រក​ឃើញ​ថា​កសិករ​កម្ពុជា​ប៉ះពាល់​ខ្លាំង​ក្រោយ​ការ​ឆ្លង​កូវីដ​ក្នុង​សហគមន៍​២០​កុម្ភៈ។ រី​ឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា កិច្ច​ព្រមព្រៀង​ទស្សនកិច្ច​កងកម្លាំង​ហ្វីលីពីន​និង​សហរដ្ឋ​អាមេរិក​នៅ​តែ​មាន​ជាធរមាន។ សហរដ្ឋ​អាមេរិក​ថ្កោល​ទោស​«ការ​យាយី»​អ្នក​កាសែត​បរទេស​នៅ​ប្រទេស​ចិន។ រដ្ឋាភិបាល​អនុញ្ញាត​ការ​ព្យាបាល​​កូវីដ​១៩​តាម​ផ្ទះ​ក្នុង​ខេត្ត​ទាំង​អស់ ​ខណៈ​វីរុស ​Delta​ ឆ្លង​ចូល​​សហគមន៍។ លោក​ Biden​ ថា​ អ្នក​ធ្វើការ​សហព័ន្ធ​ដែល​មិន​ចាក់​វ៉ាក់សាំង​ត្រូវ​ធ្វើ​តេស្ត​និង​ពាក់​ម៉ាស់។ វីរុស​ជំងឺ​កូវីដ​បំប្លែង​ថ្មី​ដែលតា​កើនឡើង​ទ្វេ​បើធៀប​នឹង​ខែ​មិថុនា។ សេដ្ឋកិច្ច​អាមេរិក​កើន​ឡើង​៦,៥%​ពីខែ​មេសា​ដល់​ខែ​មិថុនា។ កីឡាការិនី​អាមេរិកាំង Sunisa Lee ឈ្នះ​បាន​​មេដាយ​​​មាស​ក្នុង​ការ​ប្រកួត​កីឡា​​អូឡាំពិក​ខាង​​កីឡា​កាយ​សម្ព័ន្ធ និង​ព័ត៌មាន​ផ្សេង​ទៀត៕

កម្មវិធី​នីមួយៗ

មើល​វីដេអូ​ទាំង​អស់
XS
SM
MD
LG