ព័ត៌មានអំពីកម្ពុជាមានដូចជា រដ្ឋាភិបាលប្រកាសវិធានការបិទខ្ទប់ក្នុងខេត្តចំនួន៨ ដើម្បីទប់ស្កាត់វីរុសកូវីដ១៩បំប្លែងថ្មី Delta។ រដ្ឋបាលរាជធានីភ្នំពេញហាមការធ្វើដំណើរនិងលក់ដូរពីម៉ោង៩យប់ដល់៣ទៀបភ្លឺ ខណៈបារម្ភពីវីរុសបំប្លែងថ្មី។ គណៈកម្មាធិការកិច្ចការបរទេសនៃសភាអាមេរិកអនុម័តសេចក្តីស្នើច្បាប់ដាក់ទណ្ឌកម្មលើការខូចខាតប្រជាធិបតេយ្យកម្ពុជា។ នៅក្នុងកម្មវិធី Hello VOA ថ្ងៃនេះមានកិច្ចពិភាក្សាអំពី«ផលវិបាករបស់កម្មករ និងការតស៊ូមតិរបស់សហជីពក្នុងពេលរាតត្បាត នៃជំងីកូវីដ១៩»។ រីឯព័ត៌មានអន្តរជាតិវិញមានដូចជា ប្រមុខដឹកនាំក្រសួងការពារប្រទេសអាមេរិកស្វះស្វែងបង្កើនចំណងទាក់ទងជាមួយវៀតណាម ខណៈមានការរារែកអំពីបញ្ហាសិទ្ធិមនុស្ស។ លោក Biden ជួបជាមួយអ្នកស្រី Tsikhanouskaya មេដឹកនាំគណបក្សប្រឆាំងបេឡារុស។ មីយ៉ាន់ម៉ាក្រោយរដ្ឋប្រហារប្រឈមការផ្ទុះឡើងនៃជំងឺរាតត្បាត។ បុគ្គលិកសហព័ន្ធអាមេរិកាំងពាក់ម៉ាស់ឡើងវិញ និងគោលនយោបាយ«មិនឱ្យមានអ្នកទស្សនា» ក្នុងកីឡាអូឡាំពិកនៅតូក្យូជារឿងខកចិត្ត៕