ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ព័ត៌មាន​ពេល​រាត្រី៖ ២៣ កក្កដា ២០២១


ព័ត៌មាន​ពេល​រាត្រី៖ ២៣ កក្កដា ២០២១
សូម​រង់ចាំ

No media source currently available

0:00 0:59:59 0:00
ទាញ​យក​ពី​តំណភ្ជាប់​ដើម

ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូចជា រដ្ឋបាល​ខេត្ត​កំពង់​ស្ពឺ​អនុវត្ត​ដីកា​ចាប់ខ្លួន​សកម្មជន​បក្ស​ប្រឆាំង ប៉ុន្តែ​កម្លាំង​នគរ​បាល​ខេត្ត​និង​ស្រុក​ថា​ មិន​ដឹង​ព័ត៌មាន។ ក្រសួង​ប្រៃសណីយ៍​ព្រមាន​ក្រុមហ៊ុន Smart ក្នុង​ជម្លោះ​ជាមួយ​អតិថិជន​ម្នាក់​រឿង​កាត់​លេខ​ខុស។ អាមេរិក​នឹង​បញ្ជូន​វ៉ាក់​សាំង​ Johnson &Johnson​ ជាង​១​លាន​ដូស​មក​កម្ពុជា​ឆាប់ៗ​នេះ។ រី​ឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា ការ​ប្រកួត​កីឡា​អូឡាំពិក​ក្រុង​តុក្យូ​បើក​នៅ​ថ្ងៃ​សុក្រ​នេះ។ អ៊ីរ៉ាក់​រំពឹង​សេចក្តី​ប្រកាស​បញ្ចប់​បេសក​កម្ម​ប្រយុទ្ធ​របស់​អាមេរិក។ នាយក​ CDC ​ថា ​វីរុស​​​ដែលតា​«ជា​វីរុស​ធ្វើ​ឲ្យ​រលាក​ផ្លូវ​ដង្ហើម​ឆ្លង​ខ្លាំង​បំផុត»។ ក្រុមហ៊ុន​ប្រេង​ និង​ឧស្ម័ន​ជាតិ​អ៊ុយក្រែន​ថា Nord Stream 2 ​មិន​ត្រូវ​ដំណើរការ​ទេ។ ចិន​ប្រតិកម្ម​នឹង​អាមេរិក​រឿង​ចោទ​ប្រកាន់​លួច​ទិន្ន​ន័យ​ពី​ស្ថាប័ន​រដ្ឋ​នៅ​កម្ពុជា​ទាក់​ទង​នឹង​​ការ​ពិភាក្សា​អំពី​ទន្លេ​មេគង្គ។ ទង់ជាតិ​ព្រះ​អាទិត្យ​រះ​របស់​ជប៉ុន​បង្ក​ឱ្យមាន​ការ​ខឹង​សម្បា​យ៉ាង​ខ្លាំង​នៅ​កម្មវិធី​កីឡា​អូឡាំពិក។​ លោក Biden សរសើរ​​ការ​រើប​ឡើង​វិញ​នៃ​សេដ្ឋកិច្ច ប៉ុន្តែ​នៅ​តែមាន​ការព្រួយបារម្ភ​ចម្បងៗ​មួយ​ចំនួន។ អ្នក​សង្កេតការណ៍​បារម្ភ​ថា​ការ​ប្រយុទ្ធ​នៅ​តំបន់ Tigray នឹង​ក្លាយ​ជា​ជម្លោះ​ពូជសាសន៍ និង​ព័ត៌មាន​ដទៃ​ទៀត៕

កម្មវិធី​នីមួយៗ

មើល​វីដេអូ​ទាំង​អស់
XS
SM
MD
LG