ព័ត៌មានអំពីកម្ពុជាមានដូចជា អាមេរិកចោទជនជាតិចិនថា លួចទិន្នន័យពីកម្ពុជាទាក់ទងនឹងការពិភាក្សាអំពីទន្លេមេគង្គ។ រដ្ឋាភិបាលព្រមានចាត់វិធានការលើអ្នកទិញឧបករណ៍តេស្តរហ័សកូវីដ១៩ពីរដ្ឋយកទៅលក់លើទីផ្សារ។ នៅក្នុងកម្មវិធី Hello VOA ថ្ងៃនេះមានកិច្ចពិភាក្សាអំពី «ស្ថានភាពជួញដូរមនុស្សនៅកម្ពុជាកាន់តែអាក្រក់ក្នុងអំឡុងពេលកូវីដ១៩»។ រីឯព័ត៌មានអន្តរជាតិវិញមានដូចជា លោក Biden ប្តេជ្ញាបន្តតតាំងជាមួយចិនអំពីគ្រឿងញៀន។ អ្នកកាសែតថា ពួកគេត្រូវបានឃ្លាំមើលជាប្រចាំបន្ទាប់ពីការបញ្ចេញកម្មវិធី Pegasus Spyware។ នាយកពិធីសម្ពោធកីឡាអូឡាំពិកត្រូវដកចេញព្រោះនិយាយកំប្លែងអំពីការសម្លាប់រង្គាល។ របាយការណ៍ថា ចិនពិចារណាការចាក់វ៉ាក់សាំងបរទេសដើម្បីបង្កើនប្រសិទ្ធភាពវ៉ាក់សាំងរបស់ខ្លួន។ ប្រទេសចិនថាខ្លួនភ្ញាក់ផ្អើលនឹងផែនការ WHO សិក្សាប្រភពជំងឺកូវីដ១៩។ កីឡាអូឡាំពិកដែល«គ្មានភាពរីករាយ» ប្រឹងប្រែងទាក់ទាញអ្នកទស្សនា៕