ព័ត៌មានអំពីកម្ពុជាមានដូចជា មន្រ្តីក្រសួងការបរទេសថាមិនទាន់មានទិន្នន័យពលករខ្មែរឆ្លងកូវីដ១៩ នៅថៃ ខណៈអាជ្ញាធរកំពុងជួយពលករដែលលំបាកខ្លាំង។ ជំងឺកូវីដ១៩បន្តឆ្លងក្នុងចំណោមព្រះសង្ឃ ខណៈករណីឆ្លងទូទាំងប្រទេសមិនទាន់ធូរស្រាល។ អង្គការលីកាដូថា សកម្មជនបរិស្ថានដែលកាត់ទោសហើយ ប្រឈមនឹងការចោទប្រកាន់«រួមគំនិតក្បត់»។ ស្ថានភាពកូវីដកាន់តែអាក្រក់នាំឲ្យបារម្ភដល់ស្ថានការណ៍នយោបាយ។ រីឯព័ត៌មានអន្តរជាតិវិញមានដូចជា មេដឹកនាំបក្សប្រឆាំងនៅបេឡារុសស្នើឱ្យអាមេរិកដាក់ទណ្ឌកម្មលើរដ្ឋាភិបាលបច្ចុប្បន្ន។ លោកស្រី Jill Biden ភរិយាប្រធានាធិបតីអាមេរិក ដឹកនាំប្រតិភូអូឡាំពិកអាមេរិកទៅជប៉ុន។ ប៉ូលិសហុងកុងចាប់ខ្លួននិពន្ធនាយកកាសែត Apple Daily ម្នាក់ទៀតក្រោមច្បាប់សន្តិសុខជាតិ។ សហរដ្ឋអាមេរិកវាយប្រហារតាមអាកាសជាលើកទី១ ក្នុងពេល៦ខែ ប្រឆាំងក្រុម Al-Shabab នៅសូម៉ាលី។ របបយោធាប្រទេសមីយ៉ាន់ម៉ាស្វះស្វែងរកការផ្លាស់ប្តូរឯកអគ្គរដ្ឋទូតនៅអង្គការសហប្រជាជាតិ។ មនុស្ស១២នាក់ស្លាប់ដោយសារទឹកជំនន់ដ៏ធំនៅភាគកណ្តាលប្រទេសចិន។ អ្នកភូមិដែលត្រូវគេចាប់ពង្រាត់១០០នាក់នៅនីហ្សេរីយ៉ាមានសេរីភាពឡើងវិញ៕