ព័ត៌មានអំពីកម្ពុជាមានដូចជា ជនជាតិដើមភាគតិចនៅមណ្ឌលគិរីមិនសុខចិត្តនឹងការសម្រេចរបស់តុលាការនៅប្រទេសបារាំង រឿងបាត់បង់ដីដូនតាទៅក្រុមហ៊ុនកៅស៊ូ។ កម្ពុជាចាប់ខ្លួនបុរសដែលសម្លាប់ស្រ្តីជនជាតិអាមេរិកនៅកោះរ៉ុង ក្នុងរយៈពេល៨ឆ្នាំបន្ទាប់ពីឃាតកម្មបានកើតឡើង។ រីឯព័ត៌មានអន្តរជាតិវិញមានដូចជា លោក Biden និងលោកស្រី Merkel ខ្វែងគំនិតគ្នាអំពីបំពង់បង្ហូរប្រេងរុស្ស៊ី។ មេដឹកនាំតំបន់ឆ្នេរប៉ាស៊ីហ្វិករកវិធីជំរុញសេដ្ឋកិច្ចចេញពីជំងឺរាតត្បាត។ ទឹកជំនន់នៅប្រទេសអាល្លឺម៉ង់សម្លាប់មនុស្សយ៉ាងតិចណាស់៨០នាក់ និង១៣០០នាក់បាត់ខ្លួន។ ស្ត្រីអាហ្វហ្គានីស្ថានអំពាវនាវឱ្យមានកងកម្លាំងរក្សាសន្តិភាពអង្គការសហប្រជាជាតិនៅអាហ្វហ្គានីស្ថាន។ ក្នុងខេត្តសម្បូរប្រេងនៃប្រទេសអ៊ីរ៉ង់មានការតវ៉ា និងការបាញ់ប្រហារ។ អ្នករាយការណ៍អំពីកំហុសឆ្គងក្នុងស្ថាប័នប្រព័ន្ធផ្សព្វផ្សាយរដ្ឋាភិបាលអាមេរិក ត្រូវបានសន្មតថាមិនបានធ្វើខុស។ អ្នកសារព័ត៌មាននីហ្សេរីយ៉ាតវ៉ាប្រឆាំងនឹងសេចក្តីស្នើច្បាប់កំហិតបណ្តាញព័ត៌មាន។ វិមានវ៉ាទីកង់ថាសម្តេចប៉ាបនឹងយាងមកដំណាក់វិញក្នុងពេលឆាប់ៗ។ អ្នកកម្សាន្តតាមឆ្នេរប្រេស៊ីលមិនអើពើនឹងការព្រមានអំពីកូវីដ១៩៕