ព័ត៌មានអំពីកម្ពុជាមានដូចជា កម្ពុជាជំរុញក្រុមហ៊ុនផ្តល់សេវាអ៊ីនធឺណិតបង្កើតគោលនយោបាយការពារកុមារ ដើម្បីប្រឆាំងការកេងប្រវ័ញ្ចផ្លូវភេទតាមប្រព័ន្ធអនឡាញ។ សង្គមស៊ីវិលដាក់«លក្ខខណ្ឌអប្បបរមា»ដើម្បីធានាភាពស្របច្បាប់នៃការបោះឆ្នោតឃុំសង្កាត់ឆ្នាំ ២០២២។ វីរុសជំងឺកូវីដ១៩ បំប្លែងថ្មីដែលតា (Delta)៖ កម្ពុជានិងពិភពលោកកំពុងប្រឈមនឹងហានិភ័យសុខាភិបាលធ្ងន់ធ្ងរ។ រីឯព័ត៌មានអន្តរជាតិវិញមានដូចជា អាមេរិកនិងអាស៊ានសន្យាបន្តកសាងកិច្ចសហប្រតិបត្តិការឈរលើមូលដ្ឋានសិទ្ធិមនុស្ស និងសេរីភាព។ ប្រទេសអេស្ប៉ាញព្រួយបារម្ភខ្លាំងអំពីការចាប់ខ្លួនអ្នកយកព័ត៌មាននៅគុយបា។ មនុស្ស៧២នាក់បានត្រូវសម្លាប់នៅក្នុងកុបកម្មនៅប្រទេសអាហ្វ្រិកខាងត្បូង។ ជំងឺកូវីដ១៩នៅសហរដ្ឋអាមេរិកកំពុងកើនឡើងម្តងទៀតគឺឡើងទ្វេដងជាង៣សប្តាហ៍។ ចំនួនអ្នកស្លាប់កើនឡើងដល់១៧នាក់នៅក្នុងការបាក់ផ្នែកខ្លះនៃសណ្ឋាគារនៅប្រទេសចិន។ មន្ត្រីថា ប្រតិភូអាហ្វហ្គានីស្ថាននិងតាលីបង់គ្រោងពិភាក្សានៅប្រទេសកាតាអំពីសន្តិភាព។ លោក Jimmy Carter និងលោកស្រី Rosalynn Carter បង្ហាញអាថ៌កំបាំងនៃភាពជាដៃគូរយៈពេល៧៥ឆ្នាំ៕