ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ព័ត៌មានពេលរាត្រី៖ ១៣ កក្កដា ២០២១


ព័ត៌មានពេលរាត្រី៖ ១៣ កក្កដា ២០២១
សូម​រង់ចាំ

No media source currently available

0:00 0:59:59 0:00
ទាញ​យក​ពី​តំណភ្ជាប់​ដើម

ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូចជា អ្នក​ជំនាញ​អង្គការ​សហប្រជាជាតិ​ថា ការ​កំណត់​កាតព្វកិច្ច​ចាក់​​វ៉ាក់សាំង​​​​កូវីដ​​១៩​មិន​ស្រប​តាម​បទដ្ឋាន​សិទ្ធិ​មនុស្ស​អន្តរ​ជាតិ។ ជប៉ុន​ប្រកាស​​ផ្ដល់​ជំនួយ​វ៉ាក់​សាំង​ ១​លាន​ដូស​ដល់​កម្ពុជា ខណៈ​កម្ពុជា​​ចាក់​វ៉ាក់សាំង​ជាង​ពាក់​កណ្តាល​នៃ​គោលដៅ។ កម្ពុជា​នឹង​រៀប​ចំ​កិច្ច​ប្រជុំ​អាស៊ី-អឺរ៉ុប​តាម​អនឡាញ​ ដោយ​សារ​ការ​បន្ត​រាល​ដាល​ជំងឺ​កូវីដ​១៩។ រី​ឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា លោកប្រធានាធិបតី Biden​ អំពាវនាវ​ឲ្យ​អ្នក​ដឹកនាំ​ប្រទេស​ហៃទី​រួមគ្នា​ ដើម្បី​ប្រទេស​បាន​សុខសាន្ត។ ការ​នាំចេញ​របស់​ចិន​នៅ​ខែ​មិថុនា​កើន​លើស​ការ​ព្យាករ​អំពី​តម្រូវការ។ ប្រទេស​ជប៉ុន​គ្រោង​បញ្ជូន​វ៉ាក់សាំង​រាប់​លាន​ដូស​បន្ថែម​ទៀត​ឱ្យ​តៃវ៉ាន់​និង​ប្រទេស​ជិត​ខាង​នៅ​អាស៊ី។ បាតុករ​រាប់​រយ​នាក់​នាំ​គ្នា​ធ្វើ​បាតុកម្ម​នៅ​ខាង​មុខ​ស្ថានកុងស៊ុល​ចិន។ គុយបា​ចោទ​សហរដ្ឋ​អាមេរិក​ថា​អុចអាល​ចំពោះ​បាតុកម្ម​ក្នុង​ប្រទេស​ខ្លួន​ តែ​សហរដ្ឋ​អាមេរិក​បដិសេធ និង​ព័ត៌មាន​សំខាន់ៗ​មួយ​ចំនួន​ទៀត៕

កម្មវិធី​នីមួយៗ

មើល​វីដេអូ​ទាំង​អស់
XS
SM
MD
LG