ព័ត៌មានអំពីកម្ពុជាមានដូចជា អ្នកវិភាគ៖ អាមេរិកខិតខំជំរុញរបៀបវារៈមិនឲ្យលម្អៀងទៅចិនពេលកម្ពុជាធ្វើប្រធានអាស៊ាន។ បទវិភាគ៖ ហេតុអ្វីអាមេរិកនិងសម្ព័ន្ធមិត្តទាក់ទងកម្ពុជាជាញឹកញាប់នាពេលថ្មីៗនេះ? អ្នកវិភាគ៖ ទំនាក់ទំនងកាន់តែធ្លាក់ចុះដុនដាប ក្រោយអាមេរិកបញ្ចប់កម្មវិធីអាហារូបករណ៍យោធាដល់និស្សិតកម្ពុជា។ រីឯព័ត៌មានអន្តរជាតិវិញមានដូចជា ពលរដ្ឋហៃទីសម្តែងការរន្ធត់ខឹងសម្បាអំពីការធ្វើឃាតលោកប្រធានាធិបតី។ ឧបសគ្គបច្ចេកវិទ្យាប៉ះពាល់ដល់កិច្ចប្រឹងប្រែងចាក់វ៉ាក់សាំងកូវីដ១៩នៅតំបន់ដាច់ស្រយាល។ តើហេតុអ្វីបានជាចិនបង្កើតរូបិយប័ណ្ណឌីជីថលផ្ទាល់ខ្លួន?