ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ព័ត៌មាន​ពេល​រាត្រី៖ ៩ កក្កដា ២០២១


ព័ត៌មាន​ពេល​រាត្រី៖ ៩ កក្កដា ២០២១
សូម​រង់ចាំ

No media source currently available

0:00 0:59:59 0:00
ទាញ​យក​ពី​តំណភ្ជាប់​ដើម

ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូចជា មេធាវី​ម្នាក់​ប្តឹង​អធិការរង​ស្រុក​អង្គស្នួល ​និង​មន្រ្តី​ពាក់ព័ន្ធ​ពីបទ​«បង្ខាំង»​និង​«រារាំង​ការ​អនុវត្ត​ច្បាប់»។ បទវិភាគ៖ ហេតុអ្វី​អាមេរិក​និង​សម្ព័ន្ធមិត្ត​ទាក់ទង​កម្ពុជា​ជា​ញឹកញាប់​នា​ពេល​ថ្មីៗ​នេះ? អ្នក​និពន្ធ​អាមេរិកាំង​លាតត្រដាង​ប្រវត្តិសាស្ត្រ​សម័យ​ទំនើប​របស់​ប្រាសាទ​អង្គរវត្ត។ កម្ពុជា​ប្រឹងប្រែង​ចាក់​វ៉ាក់សាំង​ជូន​ពលរដ្ឋ​ខ្លួន ខណៈ​ករណី​ឆ្លង​ជំងឺ​កូវីដ១៩​កើន​ឡើង​ខ្លាំង។ រី​ឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា វៀតណាម​ប្រកាស​ការបិទ​សកម្មភាព​សង្គម​និង​បង្កើន​ការចាក់​វ៉ាក់សាំង។ កំណែ​ទម្រង់​ពន្ធគយ​ជា​របៀប​វារៈ​លើគេ​នៅ​ពេល​ប្រធាន​ហិរញ្ញវត្ថុ​ក្រុម​ប្រទេស ​G-20 ជួប​គ្នា​ក្នុង​ទីក្រុង Venice ប្រទេស​អ៊ីតាលី។ មន្ត្រី​ហៃទី​ថា សមាជិក​ក្រុម​វាយ​ឆ្មក់១៧​នាក់​បាន​ត្រូវ​ឃុំខ្លួន​នៅ​ក្នុង​ការសម្លាប់​លោក​ប្រធានាធិបតី។ ក្រុម​សិទ្ធិ​មនុស្ស​ជំរុញ​ឲ្យ​ស៊ើបអង្កេត​ថាតើ​មាន​អ្នក​នៅពី​ក្រោយ​ឃាតកម្ម​​លោក ​កែម ឡី ​ឬ​យ៉ាងណា។ ក្រុម​យោធា​មីយ៉ាន់ម៉ា​បាន​ចាប់ខ្លួន​សមាជិក​គ្រួសារ​របស់​អ្នក​ប្រឆាំង។ មេ​ដឹកនាំ​សិទិ្ធ​ពលរដ្ឋ​អាមេរិកាំង​ប្តេជ្ញា​បន្ត​តស៊ូ​ដើម្បី​សិទ្ធិ​បោះឆ្នោត។ តើ​ហេតុអ្វី​បាន​ជា​ចិន​បង្កើត​រូបិយប័ណ្ណ​ឌីជីថល​ផ្ទាល់ខ្លួន?

កម្មវិធី​នីមួយៗ

មើល​វីដេអូ​ទាំង​អស់
XS
SM
MD
LG