ព័ត៌មានអំពីកម្ពុជាមានដូចជា លោក ហ៊ុន សែន ថាជំនួយចិនជួយពង្រឹង«ឯករាជ្យខាងនយោបាយ»កម្ពុជា ខណៈអ្នកវិភាគក្រើនរំឭករឿងអន្ទាក់បំណុល។ កម្ពុជាពិចារណាចាក់ដូសទី៣ខណៈកម្រិតប្រសិទ្ធភាពវ៉ាក់សាំងស៊ីណូវ៉ាក់នៅតែជាសំណួរសម្រាប់បណ្តាប្រទេសក្នុងតំបន់។ នៅក្នុងកម្មវិធី Hello VOA ថ្ងៃនេះមានកិច្ចពិភាក្សាអំពី «តើលុយទៅណាក្នុងគម្រោងអភិវឌ្ឍន៍ដីធ្លីនៅកម្ពុជា?»។ រីឯព័ត៌មានអន្តរជាតិវិញមានដូចជា កងទ័ពនៅអ៊ីរ៉ាក់ថា មានការវាយប្រហារដោយគ្រាប់រ៉ុក្កែតសំដៅស្ថានទូតសហរដ្ឋអាមេរិក។ បេសកជនសិទ្ធិមនុស្សនៅមីយ៉ាន់ម៉ាជំរុញឲ្យមានចំណាត់ការអន្តរជាតិប្រឆាំងពួកយោធា។ ពួកតាលីបង់វាយប្រហារទីរួមខេត្តនៅអាហ្វហ្គានីស្ថានហើយអ្នកទោសរាប់រយនាក់រត់។ យោធាសហរដ្ឋអាមេរិកជំរុញឲ្យរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនបង្កើនការព្រមានអំពីប្រទេសចិន។ ជប៉ុនគ្រោងប្រកាសអាសន្នកូវីដ១៩ថ្មីនៅទីក្រុងតូក្យូអំឡុងកម្មវិធីកីឡាអូឡាំពិកខណៈកូរ៉េខាងត្បូងគ្រោងបិទសកម្មភាពសង្គម។ គ្មានឱកាសជនរងគ្រោះនៅរស់ទេពីរសប្តាហ៍បន្ទាប់ពីការបាក់ខុនដូនៅរដ្ឋ Florida។ ប្រទេសអេរីត្រេត្រូវបានចោទប្រកាន់ពីការប្រព្រឹត្តបទល្មើសដ៏សាហាវនៅអេត្យូពី៕