ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ព័ត៌មានពេលរាត្រី៖ ៧ កក្កដា ២០២១


ព័ត៌មានពេលរាត្រី៖ ៧ កក្កដា ២០២១
សូម​រង់ចាំ

No media source currently available

0:00 0:59:58 0:00
ទាញ​យក​ពី​តំណភ្ជាប់​ដើម

ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូចជា ៥​ឆ្នាំ​ក្រោយ​ការ​បាញ់​សម្លាប់​​​ អ្នក​ស្រឡាញ់​លោក​ កែម ឡី នៅ​តែ​ចោទ​សួរ​​​​នរណា​ជា​អ្នក​​បញ្ជា​ពី​ក្រោយ​ឃាតកម្ម​នេះ។ អភិបាល​ខេត្ត​កណ្តាល​ថា ការ​ចាក់​​ថ្ម​ក្នុង​ទឹកទន្លេ​ភូមិសាស្រ្ត​អរិយក្សត្រ​ជា​គម្រោង​​របស់​​ក្រុមហ៊ុន​ ឃុន សៀ។ កសិករ​ដាំ​បន្លែ​ខ្លះ​មាន​សង្ឃឹម​ឡើង​វិញ​ក្រោយ​ការ​បិទខ្ទប់​ធូរស្រាល ខណៈ​អនាគត​ទីផ្សារ​ផលិតផល​នៅតែ​មិន​នឹង​នរ។ រី​ឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា លោក Blinken ជួប​ជនជាតិ Uyghurs ដើម្បី​ស្វែងរក​ការ​ណែនាំ​អំពី​ចំណាត់​ការ​ជាមួយ​ប្រទេស​ចិន។ ការ​ដក​កងទ័ព​សហរដ្ឋ​អាមេរិក​ចេញពី​ប្រទេស​អាហ្វហ្គានីស្ថាន​បាន​ចំនួន​៩០​ភាគរយ​ហើយ។ ប្រទេស​រុស្ស៊ី​និង​ប្រទេស​បង់ក្លាដែស​រាយ​ការណ៍​ពី​កំណត់ត្រា​ខ្ពស់បំផុត​នៃ​ការ​ឆ្លង​ជំងឺ​កូវីដ១៩​ក្នុង​​មួយ​ថ្ងៃ។ សហ​រដ្ឋ​អាមេរិក​ហាម​ការ​ធ្វើ​ទៅ​ប្រទេស​បេឡារុស​ដោយសារ​ការ​បង្ខំ​ឲ្យ​យន្តហោះ​ចុះ។ ចំនួន​មនុស្ស​ស្លាប់​នៅ​ក្នុង​ការ​បាក់​អាគារ​ Condo ​ក្នុង​រដ្ឋ ​Florida ​​ឡើង​ដល់​៣៦​នាក់។ សហ​រដ្ឋ​អាមេរិក​ពន្យារ​ពេល​បណ្តោះ​អាសន្ន​ឲ្យ​ជនជាតិ​យេម៉ែន​នៅ​សហរដ្ឋ​អាមេរិក៕

កម្មវិធី​នីមួយៗ

មើល​វីដេអូ​ទាំង​អស់
XS
SM
MD
LG