ព័ត៌មានអំពីកម្ពុជាមានដូចជា រដ្ឋបាលខេត្តកោះកុងផ្តល់ដីជាង១ពាន់ហិកតាឱ្យក្រសួងការពារជាតិ រៀបចំ«តំបន់វិស្សមកាល»យោធា ខណៈពលរដ្ឋប្រឈមការបណ្តេញចេញ។ មនុស្ស៣១នាក់ទៀតស្លាប់ដោយសារជំងឺកូវីដ១៩ ខណៈអាជ្ញាធរកម្ពុជាបញ្ជាទិញក្តារមឈូសប្រមាណ៣ពាន់ពីប្រទេសថៃ។ អ្នកនិពន្ធជនជាតិអាមេរិកាំងលាតត្រដាងប្រវត្តិសាស្ត្រសម័យទំនើបរបស់ប្រាសាទអង្គរវត្ត។ រីឯព័ត៌មានអន្តរជាតិវិញមានដូចជា លោក Biden បន្តទទូចឲ្យពលរដ្ឋចាក់វ៉ាក់សំាងកូវីដ១៩។ មនុស្ស៩នាក់ត្រូវបានជាប់ខ្លួនពីបទរៀបចំផែនការដាក់គ្រាប់បែកនៅទីក្រុងហុងកុង។ មនុស្ស៤ស្លាប់ ហើយមនុស្ស២៤នាក់នៅបាត់ខ្លួនដោយសារការបាក់ដីនៅជប៉ុន។ យន្តហោះមួយគ្រឿងដឹកមនុស្ស២៨នាក់បានបាត់នៅប្រទេសរុស្ស៊ី។ សភាអ៊ីស្រាអែលរារាំងច្បាប់ដែលមិនឲ្យធានាប្តី ឬប្រពន្ធប៉ាឡេស្ទីន។ ចំនួនមនុស្សស្លាប់កើនឡើងនៅឯអគារខុនដូបាក់នៅរដ្ឋ Florida។ ឯកអគ្គរដ្ឋទូតចិនលាលែងពីតំណែងនៅរដ្ឋធានីវ៉ាស៊ីនតោន នៅពេលទំនាក់ទំនងរវាងប្រទេសទាំងពីរចុះទាប។ ចិនបង្កើតរូបិយប័ណ្ណឌីជីថលផ្ទាល់ខ្លួន។ អ្នកជំនាញថា គ្រោះរាំងស្ងួតធ្ងន់ធ្ងរនិងភ្លើងឆេះព្រៃបង្ហាញពីការប្រែប្រួលបរិស្ថាន៕