ព័ត៌មានអំពីកម្ពុជាមានដូចជា អ្នកការពារសិទ្ធិមនុស្សថា ករណីសកម្មជនគួរត្រូវជម្រះឲ្យបានឆាប់ ខណៈក្រសួងយុត្តិធម៌បញ្ចប់សំណុំរឿងកកស្ទះ។ កសិករដាំបន្លែខ្លះមានសង្ឃឹមឡើងវិញក្រោយការបិទខ្ទប់ធូរស្រាល ខណៈអនាគតទីផ្សារផលិតផលនៅតែមិននឹងនរ។ រីឯព័ត៌មានអន្តរជាតិវិញមានដូចជា មន្ត្រីនិងអ្នកផលិតវ៉ាក់សាំងសង្ឃឹមថា វ៉ាក់សាំងទាំងនោះនឹងរួចរាល់ទាន់ពេលវេលាដើម្បីពន្លឿនការចាក់វ៉ាក់សាំងដែលផ្ដោតសំខាន់ទៅលើវីរុសបំប្លែងថ្មីនៅត្រឹមឆ្នាំក្រោយ។ លោក Biden យោងដល់ទិន្នន័យចាស់នៅពេលលោកចាប់ផ្ដើមអនុវត្តយុទ្ធនាការប្រឆាំងឧក្រិដ្ឋកម្ម។ ប្រទេសម៉ាឡាវីចាប់ផ្តើមយុទ្ធនាការលុបបំបាត់ជំងឺគ្រុនចាញ់ឲ្យអស់ត្រឹមឆ្នាំ២០៣០។ រុស្ស៊ីនិងមេដឹកនាំយោធានៅមីយ៉ាន់ម៉ាប្តេជ្ញាពង្រឹងទំនាក់ទំនងអំឡុងពេលកិច្ចប្រជុំនៅក្រុងមូស្គូ។ អ.ស.បព្រមានថា គ្រោះរាំងស្ងួតបណ្តាលមកពីបម្រែបម្រួលអាកាសធាតុកំពុងគំរាមកំហែងការអភិវឌ្ឍ៕