ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ព័ត៌មាន​ពេល​រាត្រី៖ ២ កក្កដា ២០២១


ព័ត៌មាន​ពេល​រាត្រី៖ ២ កក្កដា ២០២១
សូម​រង់ចាំ

No media source currently available

0:00 0:59:59 0:00
ទាញ​យក​ពី​តំណភ្ជាប់​ដើម

ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូចជា កម្ពុជា​​រាយការណ៍​​អ្នក​ស្លាប់​ដោយ​កូវីដ​ចំនួន​៣២​នាក់ ​ជា​តួ​លេខ​ខ្ពស់​ជាង​គេ​ ខណៈ​លោក​ ហ៊ុន សែន បញ្ជា​ឲ្យ​ប្រមូល​ទិញ​ក្តារមឈូស។ រដ្ឋមន្រ្តី​ការបរទេស​កម្ពុជា​ការពារ​ចំណាត់ការ​រដ្ឋាភិបាល​ក្នុង​ជំនួប​ដំបូង​ជាមួយ​ប្រេសិត​សិទ្ធិ​មនុស្ស​​អង្គការ​សហប្រជាជាតិ។ កម្ពុជា​បន្ត​ជាប់​ក្នុង​បញ្ជី​ឃ្លាំមើល​ការ​ជួញដូរ​មនុស្ស​របស់​អាមេរិក​៣​ឆ្នាំ​ជាប់គ្នា។ កម្ពុជា​គាំទ្រ​ការ​ចាក់​វ៉ាក់សាំង ខណៈ​ករណី​ឆ្លង​ថ្មី​កើន​ឡើង​ខ្លាំង។ និស្សិត​ទាហាន​កម្ពុជា​៦​រូប​ត្រូវ​អាមេរិក​បញ្ចប់​ការ​សិក្សា​មុន​កំណត់​ដោយ​សារ​ទំនាក់ទំនង​ធ្លាក់ចុះ​រវាង​ប្រទេស​ទាំងពីរ។ រី​ឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា សហរដ្ឋ​អាមេរិក​ហៅ​ការ​ស្ថាបនា​​អាវុធ​នុយក្លែអ៊ែរ​របស់​ចិន​ជា​«ការ​ព្រួយ​កង្វល់»​មួយ។ កិច្ច​ព្រមព្រៀង​ពន្ធ​ដារ​សាកល​​គាំទ្រ​ដោយ​ប្រទេស​ចំនួន​១៣០។ អាមេរិក​ប្រគល់​មូលដ្ឋាន​អាកាស Bagram​ ឲ្យ​អាហ្វហ្គានីស្ថានវិញ។ ក្រសួង​យុត្តិធម៌​ឲ្យ​ផ្អាក​ការ​កាត់ទោស​ប្រហារ​ជីវិត​និង​ពិនិត្យ​នីតិវិធី​ឡើងវិញ។ តុលាការ​មីយ៉ាន់ម៉ា​ពន្យារ​ការ​ឃុំខ្លួន​អ្នក​កាសែត​អាមេរិក។ ចលនា​គាំទ្រ​លទ្ធិប្រជាធិបតេយ្យ​នៅ​ថៃ​វិល​ត្រឡប់​មក​វិញ​ដើម្បី​«ជំរុញ​បន្ថែម»​នូវ​កំណែទម្រង់​ស្ថាប័ន​ព្រះមហាក្សត្រ។ លោក Biden យោង​ដល់​ទិន្នន័យ​ចាស់​នៅ​ពេល​លោក​ចាប់​ផ្ដើម​អនុវត្ត​យុទ្ធនាការ​ប្រឆាំង​ឧក្រិដ្ឋកម្ម។ ជន​ភៀសខ្លួន​រាប់លាន​នាក់​ប្រឈម​នឹង​ភាព​អត់​ឃ្លាន​ខណៈ​ម្ចាស់​ជំនួយ​ក្រៀម​ស្វិត៕

កម្មវិធី​នីមួយៗ

មើល​វីដេអូ​ទាំង​អស់
XS
SM
MD
LG