ព័ត៌មានអំពីកម្ពុជាមានដូចជា ក្រសួងបរិស្ថានថា អាជ្ញាធរខេត្តដកហូតដីអភិរក្សមកវិញនិងស្នើអាជ្ញាធរឃុំបញ្ឈប់បញ្ជាក់លិខិតស្នាមទទួលស្គាល់។ ខ្លឹមសារកិច្ចព្រមព្រៀងទីក្រុងប៉ារីសគ្របដណ្តប់សវនាការលើជនជាប់ចោទពាក់ព័ន្ធការតវ៉ាមុខស្ថានទូតចិន។ នៅក្នុងកម្មវិធី Hello VOA ថ្ងៃនេះមានកិច្ចពិភាក្សាអំពី «អាមេរិកនិងអាស៊ីអាគ្នេយ៍នាដើមអាណត្តិលោក Joe Biden»។ រីឯព័ត៌មានអន្តរជាតិវិញមានដូចជា រដ្ឋសភាសហរដ្ឋអាមេរិកចាប់ផ្តើមស៊ើបអង្កេតការវាយប្រហារថ្ងៃទី៦ ខែមករាលើវិមានសភា។ សហរដ្ឋអាមេរិកសន្យាបង្កើនល្បឿនដំណើរការទិដ្ឋាការដល់ពលរដ្ឋអាហ្វហ្គានីស្ថានដែលបានជួយទាហានអាមេរិកាំង។ លោក Khanថា ប៉ាគីស្ថានមិនអាចកា្លយជាដៃគូសហរដ្ឋអាមេរិកនៅក្នុងសង្គ្រាមម្តងទៀតទេ។ លោក ហ៊ុន សែន ថាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ជាមរតកនយោបាយរបស់លោក។ អតីតរដ្ឋមន្រ្តីការពារជាតិអាមេរិកលោក Donald Rumsfeld បានទទួលមរណភាពអាយុ ៨៨ ឆ្នាំ។ ខួប១០០ឆ្នាំរបស់គណបក្សកុម្មុយនឹស្តចិន៖ សេចក្តីសង្ឃឹមនិងការរកាំចិត្ត។ ពលរដ្ឋហុងកុងនៅអាមេរិកឆ្លុះបញ្ចាំងពីការផ្លាស់ប្តូរកោះនេះចាប់តាំងពីឆ្នាំ១៩៩៧៕