ព័ត៌មានអំពីកម្ពុជាមានដូចជា កម្ពុជាមានមនុស្សស្លាប់២៧នាក់ ក្នុងមួយថ្ងៃជាតួលេខខ្ពស់ជាងចាប់តាំងពីផ្ទុះជំងឺកូវីដ១៩។ តុលាការខេត្តមណ្ឌលគិរី ឃុំខ្លួនមន្រ្តីយោធានិងនគរបាលព្រំដែន៩នាក់ ចោទពីបទសមគំនិតកាប់ឈើទៅវៀតណាម។ អ្នកការពារសិទ្ធិមនុស្សថា ករណីសកម្មជនគួរត្រូវជម្រះឲ្យបានឆាប់ ខណៈក្រសួងយុត្តិធម៌បញ្ចប់សំណុំរឿងកកស្ទះ។ កម្មវិធីព័ត៌មានអវកាសខែនេះ ស្តីពី «ថ្ងៃដែលព្រះអាទិត្យរះយូរបំផុត ការស្រូបទាញថាមពលនៅអវកាស និងផែនដីអាចមានគេឃ្លាំមើល»។ រីឯព័ត៌មានអន្តរជាតិវិញមានដូចជា លោក Biden និងអភិបាលរដ្ឋឆ្នេរខាងលិចគ្រោងនឹងពិភាក្សាគ្នាអំពីការឆ្លើយតបនឹងភ្លើងឆេះព្រៃ។ ហេតុអ្វីកងទ័ពរំដោះប្រជាជនចិននៅតែដាក់បដាគំរាមកំហែងធ្វើសង្រ្គាមជាមួយតៃវ៉ាន់? វ៉ាក់សាំងស៊ីណូវ៉ាក់មិនគ្រប់គ្រាន់ ប៉ុន្តែជម្រើសផ្សេងទៀតមានកំណត់។ ចំនួនអ្នកស្លាប់នៅក្នុងអាគារបាក់នៅរដ្ឋ Florida បានកើនឡើងដល់១២នាក់។ ចលនាគាំទ្រលទ្ធិប្រជាធិបតេយ្យនៅថៃវិលត្រឡប់មកវិញដើម្បី«ជំរុញបន្ថែម»នូវកំណែទម្រង់ស្ថាប័នព្រះមហាក្សត្រ។ ពលរដ្ឋហុងកុងនៅអាមេរិកឆ្លុះបញ្ចាំងពីការផ្លាស់ប្តូរកោះនេះចាប់តាំងពីឆ្នាំ១៩៩៧ និងព័ត៌មានដទៃទៀត៕