ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ព័ត៌មានពេលរាត្រី៖ ២៩ មិថុនា ២០២១


ព័ត៌មានពេលរាត្រី៖ ២៩ មិថុនា ២០២១
សូម​រង់ចាំ

No media source currently available

0:00 0:59:59 0:00
ទាញ​យក​ពី​តំណភ្ជាប់​ដើម

ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូចជា កម្ពុជា​រក​ឃើញ​វីរុស​កូវីដ១៩​បំប្លែង​ថ្មី Delta ដែល​បង្ក​ការ​ព្រួយបារម្ភ​នៃ​ការ​ឆ្លង​ធ្ងន់ធ្ងរ​បន្ថែម​ទៀត។ ការ​ទាមទារ​របស់​ក្រុម​សិទ្ធិ​មនុស្ស​ឲ្យ​ដោះលែង​សកម្មជន​បរិស្ថាន​ រង​ការ​រិះគន់​ពី​រដ្ឋាភិបាល។ របាយ​ការណ៍​៖ កង្វះ​ខាត​ការងារ​និង​បំណុល​កើន​ឡើង​ក្នុង​ពេល​វិបត្តិ​ជំងឺ​កូវីដ​១៩ នាំ​ឲ្យ​ពលករ​ចំណាក​ស្រុក​រស់​ទាំង​ត្រដរ។ រី​ឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា ជំនួប​រវាង​លោក Biden ជាមួយ​ប្រធានាធិបតី​អ៊ីស្រាអែល​និយាយ​ច្រើន​អំពី​អ៊ីរ៉ង់។ សហ​រដ្ឋ​អាមេរិក ​និង​ទីក្រុង​ហុងកុង​ប្រកាស​រឹត​បន្តឹង​ការ​ធ្វើ​ដំណើរ​ ខណៈ​វីរុស​បំប្លែង​ថ្មី​ប្រភេទ​ដែលតា​ឆ្លង​រាលដាល។ រដ្ឋាភិបាល​អេត្យូពី​ប្រកាស​បទ​ឈប់​បាញ់​ជាឯកតោភាគី​នៅ​តំបន់​ Tigray។ រដ្ឋមន្ត្រី​ប្រទេស ​G20 ​ពិភាក្សា​អំពី​កូវីដ១៩ ​ការប្រែប្រួល​អាកាសធាតុ ​និង​ការ​អភិវឌ្ឍ​នៅ​អាហ្វ្រិក។ សភា​សហរដ្ឋ​អាមេរិក​នឹង​បោះឆ្នោត​លើ​សេចក្តី​ព្រាង​ច្បាប់​ស៊ើបអង្កេត​លើ​ការ​បះបោរ​កាល​ពី​​ថ្ងៃ​ទី ៦ ខែ​មករា។ សហរដ្ឋ​អាមេរិក​តបត​នឹង​ការ​វាយប្រហារ​ដោយ​រ៉ុក្កែត​នៅ​ប្រទេស​ស៊ីរី។ អ្នក​យក​ព័ត៌មាន​រៀបរាប់​ថា​ការ​ធ្វើ​ជា​អ្នក​កាសែត​នៅ​មីយ៉ាន់ម៉ា ​គឺ​ជា​ការ​ទទួល​យក​គ្រោះថ្នាក់៕

កម្មវិធី​នីមួយៗ

មើល​វីដេអូ​ទាំង​អស់
XS
SM
MD
LG