ព័ត៌មានអំពីកម្ពុជាមានដូចជា សកម្មជនបរិស្ថានវ័យក្មេងនៃក្រុមមាតាធម្មជាតិត្រូវក្រសួងមហាផ្ទៃចោទប្រកាន់ថាចង់ផ្តួលរំលំរដ្ឋាភិបាល។ ប្រធានគ.ជ.បថ្មីថាលោកនឹងអនុវត្តតាមច្បាប់ក្រោយរដ្ឋសភាយល់ព្រមឲ្យធ្វើជាប្រធានស្ថាប័នរៀបចំការបោះឆ្នោត។ នៅក្នុងកម្មវិធី Hello VOA ថ្ងៃនេះមានកិច្ចពិភាក្សាអំពី «ផលប៉ះពាល់នៃជំងឺកូវីដ១៩លើពលកម្មកុមារនៅតំបន់អាស៊ាន»។ រីឯព័ត៌មានអន្តរជាតិវិញមានដូចជា សន្និសីទស្តីពីប្រទេសលីប៊ីផ្តោតលើការបោះឆ្នោតនិងសន្តិសុខ។ លោក Biden ដកតំណែងប្រធានទីភ្នាក់ងារសហព័ន្ធសម្រាប់ហិរញ្ញវត្ថុអចលនទ្រព្យបន្ទាប់ពីការសម្រេចរបស់តុលាការ។ សេតវិមាន និងសមាជិកព្រឹទ្ធសភាគណបក្សទាំងពីរនឹងពិភាក្សាកិច្ចព្រមព្រៀងអំពីហេដ្ឋារចនាសម្ព័ន្ធ។ បាតុករថៃវិលត្រឡប់មកធ្វើបាតុកម្មតាមផ្លូវទាមទារឲ្យមានការផ្លាស់ប្តូររដ្ឋធម្មនុញ្ញ។ កាសែតគាំទ្រលទ្ធិប្រជាធិបតេយ្យក្រុងហុងកុងបានបោះពុម្ភអត្ថបទចុងក្រោយ និងព័ត៌មានដទៃទៀត៕