ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ព័ត៌មានពេលរាត្រី៖ ២១ មិថុនា ២០២១


ព័ត៌មានពេលរាត្រី៖ ២១ មិថុនា ២០២១
សូម​រង់ចាំ

No media source currently available

0:00 0:59:55 0:00
ទាញ​យក​ពី​តំណភ្ជាប់​ដើម

ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូចជា សង្គម​ស៊ីវិល​បារម្ភការ​រឹត​ត្បិត​សេរីភាព ក្រោយ​អ្នក​យក​ព័ត៌មាន​ម្នាក់​ត្រូវ​ហាម​ឃាត់​​មិន​ឲ្យ​ថត​​វីដេអូ​ទាក់​ទង​នឹង​ការ​បណ្តេញ​ពលរដ្ឋ​ចេញ​ពី​ផ្ទះ​បណ្តែត​ទឹក។ ក្រុម​សិទ្ធិ​មនុស្ស​​ព្រួយ​បារម្ភ​បន្ថែម​ទៀត​​អំពី​សិទ្ធិ​សេរី​ភាព​ក្នុង​ការ​បញ្ចេញ​មតិ ក្រោយ​ចាប់​ខ្លួន​សកម្មជន​បរិស្ថាន​វ័យ​ក្មេង​៣​នាក់។ រដ្ឋមន្រ្តី​ការ​បរទេស​​អង់គ្លេស​នឹង​មក​បំពេញ​ទស្សន​កិច្ច​នៅ​កម្ពុជា​ ដើម្បី​ពង្រឹង​ចំណង​ទាក់​ទង។ នៅ​ក្នុង​កម្មវិធី Hello VOA មាន​កិច្ចពិភាក្សា​អំពី «យុទ្ធនាការ​លើកស្ទួយ​ការ​អប់រំ​របស់​យើង»។ រី​ឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា សហ​រដ្ឋ​អាមេរិក​បញ្ជូន​​វ៉ាក់សាំង​​កូវីដ​១៩ ​ចំនួន​ ២លាន ៥សែន​​​ដូស​ទៅ​ឲ្យ​កោះ​តៃវ៉ាន់។ ប្រធាន​ឧត្តម​ស្នង​ការ​ជាន់​ខ្ពស់​​អង្គការ​សហប្រជាជាតិ​សម្រាប់​ជន​ភៀស​ខ្លួន​ពេញ​ចិត្ត​​នឹង​ការ​ផ្លាស់​ប្តូរ​​កម្មវិធី​​តាំង​ទី​លំនៅ​ថ្មី​​​របស់​ជន​ភៀសខ្លួន​ក្នុង​​សហរដ្ឋ​អាមេរិក។ អ្នក​តំណាង​សហរដ្ឋ​អាមេរិក​ស្នើ​ជួប​ភាគី​កូរ៉េ​ខាងជើង​នៅ​ទី​កន្លែង​ណា​ក៏​បាន។ សហ​រដ្ឋ​អាមេរិក​​​ថា ​ការ​សម្រេច​ចិត្ត​លើបញ្ហានុយក្លេអ៊ែរ​អ៊ីរ៉ង់​ គឺ​ស្ថិត​នៅ​​លើ​លោក​ Khamenei ជា​អ្នក​សម្រេច។ អតីត​ប្រធានាធិបតី​អាហ្វហ្គានីស្ថាន​​ ប្រាប់​​​សារព័ត៌មាន AP ​ថា សហរដ្ឋ​អាមេរិក​​បរាជ័យ​ក្នុង​​ប្រទេស​អាហ្វហ្គានីស្ថាន៕

កម្មវិធី​នីមួយៗ

មើល​វីដេអូ​ទាំង​អស់
XS
SM
MD
LG