ព័ត៌មានអំពីកម្ពុជាមានដូចជា ពលរដ្ឋរងការបណ្តេញចេញពីលើទឹកមិនចង់ទៅនៅក្អមសំណ ដោយស្នើសុំចតផ្ទះទឹកនិងរស់នៅជិតភ្នំពេញ។ របាយការណ៍ ILO ថា ពលកម្មកុមារកើនឡើងនៅលើពិភពលោកដោយសារវិបត្តិកូវីដ។ អ្នកវិភាគឃើញឥទ្ធិពលកម្ពុជា លេចឡើងក្នុងចំណោមមហាអំណាចចិននិងអាមេរិក។ ល្បឿនកំណែទម្រង់នៅអ៊ូសបេគីស្ថានរងការចោទសួរ ខណៈដែលការបោះឆ្នោតជិតមកដល់។ រីឯព័ត៌មានអន្តរជាតិវិញមានដូចជា លោក Biden និងលោក Erdogan ព្រមព្រៀងគ្នារឿងសន្តិសុខនៅអាហ្វហ្គានីស្ថាន ប៉ុន្តែបញ្ហាប្រព័ន្ធមីស៊ីលរុស្ស៊ីមិនទាន់ដោះស្រាយ។ ប្រទេសអ៊ីរ៉ង់កំពុងជ្រើសរើសប្រធានាធិបតីថ្មី។ កង្វល់អំពីអតិផរណារបស់សហរដ្ឋអាមេរិកទោះជាតិចតួចក្តីនៅតែជាធ្វើឲ្យទីផ្សារសកលចុះខ្សោយ។ អ្នកកាសែតអាមេរិកាំងដែលត្រូវបានឃុំខ្លួនត្រូវបានបង្ហាញខ្លួននៅក្នុងតុលាការពិសេសមីយ៉ាន់ម៉ា។ អ៊ីស្រាអែលវាយប្រហារតំបន់ Gaza បន្ទាប់ពីក្រុម Hamas បានបាញ់គ្រាប់បែកឧស្ម័ន។ អ្នកកាសែតថា ប្រទេសបួគីណាហ្វាសូបិទប្រព័ន្ធផ្សព្វផ្សាយ ហើយជនផ្លាស់ទីលំនៅត្រូវបំបិទសំឡេង៕