ព័ត៌មានអំពីកម្ពុជាមានដូចជា តំណាងទូតអូស្រ្តាលីបារម្ភអំពីការរឹតត្បិតសិទ្ធិសេរីភាពនយោបាយនៅកម្ពុជា។ រដ្ឋសភាអនុម័តបេក្ខជនឈរឈ្មោះជាប្រធាន គ.ជ.ប ពីររូប ដែលម្នាក់ជាតំណាងរាស្រ្តបក្សកាន់អំណាច។ វិបត្តិកូវីដ១៩ គំរាមកំហែងដល់អត្តសញ្ញាណស័ក្តិសិទ្ធរបស់ក្រុមនាដកាអង្គរស័ក្ដិសិទ្ធ។ រីឯព័ត៌មានអន្តរជាតិវិញមានដូចជា វីរុសកូរ៉ូណា ការប្រែប្រួលអាកាសធាតុ និងពាណិជ្ជកម្មជារបៀបវារៈជំនួបកំពូលរវាងមេដឹកនាំសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប។ អ្នកជាតិនិយមអ៊ីស្រាអែលដើរក្បួននៅក្រុងហ្ស៊េរុយសាឡិមខាងកើត ហើយជនជាតិប៉ាឡេស្ទីនគ្រោងធ្វើ«ទិវាចងកំហឹង»។ ប្រធានាធិបតីអាមេរិកនិងតួកគីជួបពិភាក្សាគ្នាប្រកប «ដោយផ្លែផ្កា» ប៉ុន្តែប្រកាសថាមិនសម្រេចបាននូវរឿងអ្វីមួយនោះឡើយ។ សវនាការកាត់ក្តីលោកស្រី អង់សាន ស៊ូជី ចាប់ផ្តើមបន្តនៅថ្ងៃអង្គារជាថ្ងៃទី២។ រដ្ឋាភិបាលឥណ្ឌាកំពុងមានជម្លោះជាមួយក្រុមហ៊ុនបណ្តាញសង្គម Twitter ទាក់ទិននឹងការបញ្ចេញមតិលើប្រព័ន្ធអនឡាញ។ ប្រេសិតអាមេរិកនិងរុស្ស៊ីពិភាក្សាកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់មុនកិច្ចប្រជុំកំពូល និងព័ត៌មានសំខាន់ៗមួយចំនួនទៀត៕