ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ព័ត៌មានពេលរាត្រី៖ ៩ មិថុនា ២០២១


ព័ត៌មានពេលរាត្រី៖ ៩ មិថុនា ២០២១
សូម​រង់ចាំ

No media source currently available

0:00 0:59:59 0:00
ទាញ​យក​ពី​តំណភ្ជាប់​ដើម

ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូចជា រដ្ឋមន្ត្រី​ការពារ​ជាតិ​កម្ពុជា​លើក​ឡើង​ពី​ផល​ចំណេញ​ភូមិសាស្រ្ត​នយោបាយ​លើ​ការ​ចោទ​ប្រកាន់​មូលដ្ឋាន​ទ័ព​ចិន​​នៅ​រាម។ កម្ពុជា​ការពារ​អាជីវ​កម្ម​បូម​ប្រេង គ្រា​ក្រុម​ហ៊ុន​រុក​រក​ប្រេង ​KrisEnergy ប្រកាស​បិទ​ក្រុម​ហ៊ុន។ រដ្ឋមន្ត្រី​ការបរទេស​វៀតណាម​សុំ​ឲ្យ​ជួយ​ដោះស្រាយ​ឋានៈ​ស្របច្បាប់​សម្រាប់​ជនជាតិ​វៀតណាម​នៅ​កម្ពុជា។ អាជ្ញាធរ​ភ្នំពេញ​កំណត់​ផ្នែក​ខ្លះ​ក្នុង​​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ជា​«តំបន់​លឿង​ទុំ» ខណៈ​ការ​ឆ្លង​ជំងឺ​កូវីដ​១៩​បន្ត​កើន​ឡើង។ រី​ឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា លោក Biden​ ធ្វើ​ដំណើរ​ទៅ​កាន់​ចក្រភព​អង់គ្លេស​និង​អឺរ៉ុប​ក្នុង​ទស្សនកិច្ច​ក្រៅ​ប្រទេស​ជា​លើក​ដំបូង។ អ្នកស្រី Harris ​សង្កត់​ធ្ងន់​លើ​ការ​ដោះ​ស្រាយ​ «មូលហេតុ» នៃ​ការ​ធ្វើ​ចំណាកស្រុក។ នាយក​ប្រតិបត្តិ​​ក្រុមហ៊ុន​បង្ហូរ​ប្រេង​អាមេរិក​​បារម្ភ​អំពី​រង​ការ​វាយ​ប្រហារ​ដោយ ​Ransomware។ គណៈកម្មាធិការ​ព្រឹទ្ធ​សភា​អាមេរិក​បង្ហាញ​ពី​បរាជ័យ​ផ្នែក​ស៊ើបការណ៍​សម្ងាត់​និង​សន្តិសុខ​ទាក់​ទង​​ការ​វាយ​ប្រហារ​នៅ​វិមាន​សភា និង​ព័ត៌មាន​សំខាន់ៗ​មួយ​ចំនួន​ទៀត៕

XS
SM
MD
LG