ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ព័ត៌មានពេលរាត្រី៖ ៧ មិថុនា ២០២១


ព័ត៌មានពេលរាត្រី៖ ៧ មិថុនា ២០២១
សូម​រង់ចាំ

No media source currently available

0:00 0:59:59 0:00
ទាញ​យក​ពី​តំណភ្ជាប់​ដើម

ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូចជា កម្ពុជា​រក​ឃើញ​វីរុស​កូវីដ​បំប្លែង​​​ប្រភេទ​ថ្មី ខណៈ​ករណី​​ឆ្លង​មិន​ទាន់​ថមថយ​នៅ​ឡើយ។ តុលាការ​គ្រោង​បើក​សវនាការ​សំណុំ​រឿង​លោក ​រ៉ុង ឈុន​ ស្រប​ពេល​សង្គម​ស៊ីវិល​ទាមទារ​ឲ្យ​ដោះលែង​អ្នក​ទោស​មនសិការ។ អភិបាល​ខេត្ត​កណ្តាល​ថា​សមត្ថ​កិច្ច​កំពុង​ស្វែង​រក​ជន​បង្ក​ឲ្យ​ពលរដ្ឋ​ដែល​មាន​ទំនាស់​ដី​ធ្លី​ម្នាក់​រង​របួស​នឹង​គ្រាប់​កាំភ្លើង។ កណ្តុរ​ហិត​មីន​នៅ​កម្ពុជា​ចូល​និវត្តន៍។ នៅ​ក្នុង​កម្មវិធី Hello VOA មាន​កិច្ចពិភាក្សា​អំពី ​«ការ​ប្រែក្លាយ​បញ្ហា​ប្រឈម​ទៅ​ជា​ឱកាស​តាមរយៈ​ការ​រៀន​សូត្រ​ពេញ​មួយ​ជីវិត»។ រី​ឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា ប្រទេស​ថៃ​ព្រួយបារម្ភ​ពី​អំពើ​ហិង្សា​នៅ​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា។ អង់គ្លេស​ថា​ វីរុស​​​កូវីដ១៩ ​បំប្លែង​ថ្មី​ប្រភេទដែលតា​​ឆ្លង​កាន់​តែ​ច្រើន។ អតីតយុទ្ធជន​អូស្ត្រាលី​ក្នុង​សង្គ្រាម​​​នៅ​អាហ្វហ្គានីស្ថាន​បដិសេធ​ការ​ចោទប្រកាន់​ពី​បទ​ឧក្រិដ្ឋកម្ម​សង្គ្រាម។ សហរដ្ឋ​អាមេរិក​ត្រៀម​ប្រកាស​​​វិធាន​ការ​ថ្មី​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​រត់ពន្ធ​ និង​ការ​ជួញដូរ​គ្រឿង​ញៀន។ រថភ្លើង​បុកគ្នា​ធ្វើ​ឲ្យ​មនុស្ស​ស្លាប់​យ៉ាង​ហោច​ណាស់​៣០​នាក់​នៅ​ប៉ាគីស្ថាន។ លោក Biden ពង្រីក​បញ្ជី​​ឈ្មោះ​ក្រុម​ហ៊ុន​ចិន​ដែល​ត្រូវ​ដាក់​ទណ្ឌកម្ម៕

កម្មវិធី​នីមួយៗ

មើល​វីដេអូ​ទាំង​អស់
XS
SM
MD
LG