ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ព័ត៌មានពេលរាត្រី៖ ៣ មិថុនា ២០២១


ព័ត៌មានពេលរាត្រី៖ ៣ មិថុនា ២០២១
សូម​រង់ចាំ

No media source currently available

0:00 0:59:59 0:00
ទាញ​យក​ពី​តំណភ្ជាប់​ដើម

ព័ត៌មាន​សំខាន់ៗ​អំពី​កម្ពុជា​មាន​ដូចជា កម្ពុជា​បញ្ជាក់​ថា​ចិន​​ជួយ​អភិវឌ្ឍ​មូលដ្ឋាន​កង​ទ័ព​រាម ខណៈ​អាមេរិក​​បារម្ភ​​អំពី​​វត្តមាន​កង​ទ័ព​ចិន។ អាជ្ញាធរ​ភ្នំពេញ​បញ្ជា​ឲ្យ​រុះរើ​ផ្ទះ​បណ្តែត​ទឹក ខណៈ​សង្គម​ស៊ីវិល​ជំរុញ​ឲ្យ​មាន​ដំណោះ​ស្រាយ​សម​ស្រប។ នៅក្នុង​កម្មវិធី Hello VOA ថ្ងៃនេះ​មាន​កិច្ច​ពិភាក្សា​អំពី «បើ​មិន​ពឹង​ចិន តើ​ឱ្យ​កម្ពុជា​ទៅ​ពឹង​នរណា?»។ រីឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា ប្រធាន​ផ្នែក​វិទ្យាសាស្ត្រ​ចង់ឲ្យ​មាន​វ៉ាក់សាំង​ក្នុងពេល ១០០ថ្ងៃ​សម្រាប់​ជំងឺ​រាតត្បាត​បន្ទាប់។ សហរដ្ឋ​អាមេរិក​ថ្កោលទោស​ការ​ប៉ុនប៉ង​របស់​អាជ្ញាធរ​ក្រុង​ហុងកុង​លុប​បំបាត់​ប្រវត្តិ​នៃ​ការ​សម្លាប់​រង្គាល​នៅ​ទីលាន Tiananmen។ អនាគត​បេសកកម្ម​បណ្តុះបណ្តាល​របស់​អាមេរិក​នៅ​អាហ្វហ្គានីស្ថាន​មិន​ប្រាកដប្រជា​នៅពេល​ការ​ដក​កងទ័ព​អាមេរិក​ចេញពី​អាហ្គានីស្ថាន​បាន​បញ្ចប់។ ពលរដ្ឋ​ជម្លោះ​ដីធ្លីម្នាក់​នៅ​ស្រុក​អង្គស្នួល​ខេត្ត​កណ្តាល​រងរបួស​ដោយ​ការ​បាញ់​ប្រហារ​ពី​កម្លាំង​ទាហាន។ មុន​ទស្សនកិច្ច​របស់អ្នក​ស្រី​អនុប្រធានាធិបតី Harris លោក Blinken ជំរុញ​ឱ្យ​តំបន់​អាមេរិក​កណ្តាល​ដោះស្រាយ​ឫសគល់​នៃ​បញ្ហា​ចំណាក​ស្រុក។ សង្ឃ​នាយក​រ៉ូម៉ាំងកាតូលិក​ថ្មី​របស់​ហុងកុង​អំពាវនាវ​ឲ្យ​សហគមន៍​កាតូលិក​មាន​សាមគ្គីភាព៕

កម្មវិធី​នីមួយៗ

មើល​វីដេអូ​ទាំង​អស់
XS
SM
MD
LG