ព័ត៌មានអំពីកម្ពុជាមានដូចជា អនុរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកធ្វើទស្សនកិច្ចនៅកម្ពុជា ចំពេលវិបត្តិសិទ្ធិមនុស្សកាន់តែអាក្រក់។ ក្រុមសហជីពនៅកាស៊ីណូ Naga រៀបចំបណ្តឹងប្រឆាំងការរំលោភសិទ្ធិការងារ។ អង្គការសង្គមស៊ីវិលជំរុញរដ្ឋាភិបាលដោះស្រាយបញ្ហាកុមាររងគ្រោះអំឡុងពេលវិបត្តិជំងឺកូវីដ១៩។ ការឆ្លងជំងឺកូវីដ១៩ នៅតាមពន្ធនាគារបន្តកើនឡើង និងមានករណីស្លាប់ម្នាក់នៅខេត្តកំពង់ស្ពឺ។ រដ្ឋាភិបាលកម្ពុជានិងទីភ្នាក់ងារសហប្រជាជាតិសហការគ្នាបង្កើតគោលនយោបាយគាំពារមនុស្សចាស់។ រីឯព័ត៌មានអន្តរជាតិវិញមានដូចជា មួយសតវត្សរ៍ក្រោយមក អាមេរិករំឭកអំពីការសម្លាប់រង្គាលជាតិសាសន៍។ បារាំងនិងអង់គ្លេសពង្រីកលទ្ធភាពចាក់វ៉ាក់សាំងកូវីដ១៩។ គណបក្សគ្រប់គ្រងប្រទេសកូរ៉េខាងជើងបង្កើតតំណែងថ្មីក្រោមការដឹកនាំរបស់លោក គីម ជុងអ៊ុន និងព័ត៌មានអន្តរជាតិមួយចំនួនទៀត៕