ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ព័ត៌មានពេលរាត្រី៖ ២៨ ឧសភា ២០២១


ព័ត៌មានពេលរាត្រី៖ ២៨ ឧសភា ២០២១
សូម​រង់ចាំ

No media source currently available

0:00 0:59:59 0:00
ទាញ​យក​ពី​តំណភ្ជាប់​ដើម

ព័ត៌មាន​សំខាន់ៗ​អំពី​កម្ពុជា​មាន​ដូចជា កម្ពុជា​រកឃើញ​ជំងឺ​កូវីដ១៩ ជាង​បួនពាន់​ករណី​ទៀត​ក្នុងមួយ​សប្ដាហ៍​នៃ​កា​រឆ្លង​ហក់​ឡើង​វិញ។ គ្រូ​បង្រៀន​ម្នាក់​លាក់​ខ្លួន ក្រោយ​ត្រូវ​កាត់ទោស​រឿង​រិះគន់​សំណង់​ស្ដូប​វៀតណាម​នៅ​ប៉ៃលិន។ នៅ​ភ្នំពេញ សំណុំរឿង​ស្មុគ្រស្មាញ​ត្រៀបត្រា​ចាំ​ដំណើរ​មន្ត្រី​រដ្ឋការ​លោក​ Biden។ រីឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា សហរដ្ឋ​អាមេរិក​នឹង​បង្ហាញ​ការ​ស៊ើប​អង្កេត​ពី​ប្រភព​ជំងឺ​កូវីដ១៩ ជា​សាធារណ:។ ហ្វេសប៊ុក​នឹង​លែង​លុប​ចេញ​នូវ​ការ​បង្ហោះ​ណា ដែល​ថា​ជំងឺ​កូវីដ១៩ បង្កើត​ឡើង​ដោយ​មនុស្ស​ទៀត​ហើយ ។ អង្គការ​សហប្រជាជាតិ​ស្នើឲ្យ​អាជ្ញាធរ​កម្ពុជា​បញ្ចេញ​ទិន្នន័យ​ជំងឺកូវីដ​ក្នុង​ពន្ធនាគារ។ សេដ្ឋី​ហុងកុង​ជាប់​ពន្ធនាគារ ១៤​ខែ ដោយសារ​បាតុកម្ម​ឆ្នាំ ២០១៩។ អាល្លឺម៉ង់​ថា ខ្លួន​បាន​ប្រព្រឹត្ត​អំពើ​ប្រល័យ​ពូជសាសន៍​ក្នុង​ប្រទេស​ណាមីប៊ី ក្នុងអំឡុង​ពេល​អាណានិគម។ សហរដ្ឋ​អាមេរិក​ប្រកាស​បង្កើន​ជំនួយ​សម្រាប់​ជាតិសាសន៍​រ៉ូហ៊ីងយ៉ា និង​ព័ត៌មាន​ផ្សេងៗ​ទៀត៕

កម្មវិធី​នីមួយៗ

មើល​វីដេអូ​ទាំង​អស់
XS
SM
MD
LG