ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ព័ត៌មានពេលរាត្រី៖ ២៧ ឧសភា ២០២១


ព័ត៌មានពេលរាត្រី៖ ២៧ ឧសភា ២០២១
សូម​រង់ចាំ

No media source currently available

0:00 0:59:54 0:00
ទាញ​យក​ពី​តំណភ្ជាប់​ដើម

ព័ត៌មាន​សំខាន់ៗ​អំពី​កម្ពុជា​មាន​ដូចជា សហជីពថា ការ​ផ្ទុះ​ឆ្លង​កូវីដ​តាម​រោងចក្រ គំរាម​ការ​បញ្ជា​ទិញ​និង​ឧស្សាហកម្ម​កាត់ដេរ។ ត្រី​ជា​ប្រភព​អាហារូបត្ថម្ភ​មិនអាច​ខ្វះ​បាន​សម្រាប់​កម្ពុជា និងជា​គន្លឹះ​ទប់ស្កាត់​ការ​ខ្វះ​អាហារូបត្ថម្ភ​និង​សន្តិសុខ​ស្បៀង​អាហារ។ នៅ​ក្នុង​កម្មវិធី Hello VOA ថ្ងៃនេះ មាន​កិច្ច​ពិភាក្សា​អំពី «វិធី​ឆ្លើយ​តប​របស់​មេដឹកនាំ​អាស៊ាន​ចំពោះ​កម្មករ​និង​ពលករ​ក្នុង​គ្រា​ជំងឺ​រាតត្បាត»។ រីឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា លោក Biden បញ្ជា​ឲ្យ​ធ្វើការ​ស៊ើប​អង្កេត​ថ្មី​អំពី​ប្រភព​ជំងឺ​កូវីដ​១៩។ លោក Blinken បញ្ចប់​ទស្សនកិច្ច​ដើម្បី​ពង្រឹង​បទ​ឈប់​បាញ់​គ្នា​នៅ​តំបន់​មជ្ឈិមបូពា៌​ដោយ​ធ្វើ​ដំណើរ​ទៅកាន់​ប្រទេស​ហ៊ក្សដានី។ សហរដ្ឋ​អាមេរិក​រំពឹង​ថា នឹង​បញ្ជូន​នាវា​ផ្ទុក​យន្តហោះ​តែមួយ​គ្រឿង​នៅ​តំបន់​អាស៊ីប៉ាស៊ីហ្វិក​ទៅ​មជ្ឈិមបូព៌ា។ ខ្មាន់​កាំភ្លើង​សម្លាប់​មនុស្ស ៩នាក់​និង​ខ្លួនឯង ក្នុងការ​បាញ់​ប្រហារ​នៅ​រដ្ឋ​កាលីហ្វ័រញ៉ា។ ការ​ស្ទង់មតិ​បង្ហាញថា ពលរដ្ឋ​អាមេរិកាំង​កាន់តែ​ច្រើន​ឡើង​ជឿថា ការ​ស្អប់​ជនជាតិ​អាស៊ី​កាន់តែ​កើន​ឡើង៕

កម្មវិធី​នីមួយៗ

មើល​វីដេអូ​ទាំង​អស់
XS
SM
MD
LG