ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ព័ត៌មានពេលរាត្រី៖ ២៤ ឧសភា ២០២១


ព័ត៌មានពេលរាត្រី៖ ២៤ ឧសភា ២០២១
សូម​រង់ចាំ

No media source currently available

0:00 0:59:59 0:00
ទាញ​យក​ពី​តំណភ្ជាប់​ដើម

ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូចជា រដ្ឋ​ថា ចំនួន​ឆ្លង​កូវីដ១៩​ក្នុង​ពន្ធនាគារ​មាន​៥៦​នាក់ តែ​ក្រុម​សិទ្ធិ​មនុស្ស​ថា​មាន​ដល់​រាប់​រយ​នាក់។ កូវីដ១៩​ហក់​ឡើង​មក​វិញ ក្រោយ​បម្រាម​និង​វិធានការ​រដ្ឋបាល​ត្រូវ​បាន​បន្ធូរ។ កម្មវិធី​ Hello VOA មាន​កិច្ចពិភាក្សា​អំពី «តួនាទី​អាស៊ាន​ក្នុង​ការស្វែងរក​ការ​ដោះស្រាយ​ទំនាស់​នៅ​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា​និង​ការ​គំរាម​កំហែង​ដល់​ស្ថិរភាព​តំបន់»។ រី​ឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា លោក Blikens ទៅ​កាន់​តំបន់​មជ្ឈិមបូព៌ា​ដើម្បី​ធ្វើ​ឲ្យ​ស្ថានភាព​ឈប់​បាញ់​គ្នា​រវាង​អ៊ីស្រាអែល និង​ក្រុម​ Hamas ប្រសើរ​ឡើង​វិញ។ លោកស្រី Aung San Suu Kyi បង្ហាញ​ខ្លួន​ក្នុង​តុលាការ​ដោយ​ផ្ទាល់​ជា​លើក​ដំបូង​​ចាប់​តំាង​ពី​រដ្ឋប្រហារ​យោធា​មក។ សហភាព​អឺរ៉ុប​ថ្កោលទោស​ប្រទេស​បេឡារុស​អំពី​ការ​បង្វែរ​ជើង​ហោះហើរ​ និង​ការ​ឃុំ​ខ្លួន​​អ្នក​កាសែត។ ករណី​ស្លាប់​ដោយ​សារ​កូវីដ១៩ នៅឥណ្ឌា​​កើន​លើស​បីសែន​នាក់​ ស្រប​ពេល​ដែល​ជប៉ុន​បង្កើន​ការ​ចាក់​វ៉ាក់សំាង។ គ្រួសារ​របស់​លោក George Floyd រៀប​ចំការ​ដើរ​ក្បួន​រំឭក​ដល់​លោក។ អូស្ត្រាលី​គ្រោង​បង្កើត​ឧទ្យាន​សមុទ្រ​សំខាន់​ពីរ​នៅ​មហា​សមុទ្រ​ឥណ្ឌា៕

កម្មវិធី​នីមួយៗ

មើល​វីដេអូ​ទាំង​អស់
XS
SM
MD
LG