ព័ត៌មានសំខាន់ៗអំពីកម្ពុជាមានដូចជា សង្គមស៊ីវិលចង់ឃើញស្ថាប័នកាកបាទក្រហមសកម្មជាងមុន ជួយអ្នករងគ្រោះក្នុងពេលរាំងខ្ទប់ភ្នំពេញ។ រ៉េត សារីតា ប្ដេជ្ញាបន្តតស៊ូមតិជួយដល់យុវជនខ្មែរខណៈត្រៀមប្រកួតដណ្តើមម្កុដបវរកញ្ញាចក្កវាឡនៅសហរដ្ឋអាមេរិក។ នៅក្នុងកម្មវិធីផតខាសថ៍ «កម្ពុជាសម្លឹងទៅមុខ ឬ Envision Cambodia» ភាគទី ១៣ មានកិច្ចពិភាក្សាអំពី «ទស្សនវិស័យនៃសុវត្ថិភាពចំណីអាហារនៅកម្ពុជា»។ រីឯព័ត៌មានអន្តរជាតិវិញមានដូចជា អង្គការសុខភាពពិភពលោកថា ការសម្អាតដៃអាចគ្រប់គ្រងការចម្លងមេរោគនិងសង្គ្រោះជីវិតជាច្រើន៕