ព័ត៌មានសំខាន់ៗអំពីកម្ពុជាមានដូចជា ប៉ូលិសរកឃើញករណីភ្លើងឆេះផ្ទះក្នុងខេត្តកំពង់ឆ្នាំងស្លាប់មនុស្ស៥នាក់ ជាឃាតកម្មសម្លាប់ភរិយានិងកូន។ តុលាការសម្រេចឲ្យពិធីការិនីទូរទស្សន៍ MyTV នៅក្រៅឃុំ ខណៈមានរឿងចម្រូងចម្រាស«ស្នេហា»ជាមួយឧកញ៉ាម្នាក់។ មនុស្ស៦នាក់ទៀតស្លាប់ដោយកូវីដ១៩ ខណៈអ្នកឆ្លងមានដល់ជាង៤៣០នាក់ទៀតនៅកម្ពុជា។ នៅក្នុងកម្មវិធី Hello VOA ថ្ងៃនេះ មានកិច្ចពិភាក្សាអំពី «សង្គមស៊ីវិលស្នើឲ្យមានការពិនិត្យអំពើពុករលួយក្នុងការទទួលបានវ៉ាក់សាំង»។ រីឯព័ត៌មានអន្តរជាតិវិញមានដូចជា អំពើហិង្សារវាងអ៊ីស្រាអែល និងប៉ាឡេស្ទីនបង្វែរចំណាប់អារម្មណ៍របស់លោក Biden ទៅកាន់តំបន់មជ្ឈិមបូព៌ាវិញ។ បំពង់បង្ហូរប្រេងដើរឡើងវិញ ស្របពេលដែលពលរដ្ឋអាមេរិកសម្រុកទិញប្រេងសាំងទុក។ ជំងឺកូវីដ១៩ រារំាងការប្រារព្ធពិធីបុណ្យស្រាយបួស Eid al-Fitr របស់អ្នកកាន់សាសនាឥស្លាមពីរឆ្នាំជាប់គ្នា។ ការអំពាវនាវឲ្យប្រទេសចិនអនុញ្ញាតឲ្យមន្ត្រីសិទ្ធិមនុស្សចូលក្នុងតំបន់ Xinjiang មានកាន់តែច្រើនឡើងនៅអង្គការសហប្រជាជាតិ។ ឫសគល់នៃជម្លោះនៅតំបន់ Tigray ក្នុងប្រទេសអេត្យូពី៕