ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ព័ត៌មានពេលរាត្រី៖ ៧ ឧសភា ២០២១


ព័ត៌មានពេលរាត្រី៖ ៧ ឧសភា ២០២១
សូម​រង់ចាំ

No media source currently available

0:00 0:59:59 0:00
ទាញ​យក​ពី​តំណភ្ជាប់​ដើម

ព័ត៌មាន​សំខាន់ៗ​អំពី​កម្ពុជា​មាន​ដូចជា ក្រុម​សិទ្ធិ​មនុស្ស​ថា​ អាជ្ញាធរ​គួរ​ផ្តល់​លំហ​សាធារណៈ​ក្នុង​តំបន់​ក្រហម​សម្រាប់​អ្នក​កាសែត​ប្រមូល​ព័ត៌មាន។ រដ្ឋាភិបាល​ដាក់​​យុទ្ធសាស្រ្ត​​​សម្រុក​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ​១៩ ដោយ​​ពឹង​ផ្អែក​លើ​វ៉ាក់​សាំង​របស់​ចិន។ ខ្យល់​កន្ត្រាក់​ខ្លាំង​ធ្វើឲ្យ​ខូចខាត​ផ្ទះ​ពលរដ្ឋ​រាប់រយ​ខ្នង​នៅ​ទូទាំង​ប្រទេស។ វីរុស​រកឃើញ​នៅ​កម្ពុជា​អាច​ផ្តល់​គន្លឹះ​ដល់​ការ​ស្វែងរក​ប្រភព​វីរុស​កូវីដ១៩។ រីឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា លោក Biden ទៅរដ្ឋ Louisiana ដើម្បី​ស្វែងរក​ការ​គាំទ្រ​ចំពោះ​គម្រោង​ហេដ្ឋារចនា​សម្ព័ន្ធជាតិ​របស់​លោក។ ប្រធាន​អង្គការ​សុខភាព​ពិភពលោក ថា ករណី​ឆ្លង​កូវីដ១៩ ក្នុង​២​សប្តាហ៍​ចុង​ក្រោយ​មាន​ច្រើន​ជាង​ចំនួន​ឆ្លង​សរុប​កាលពី ៦​ខែ​ដំបូង។ ភាព​តានតឹង​រឿង​ជម្លោះ​ដែន​នេសាទ​ត្រី​រវាង​អង់គ្លេស​និង​បារាំង បាន​ធូរស្រាល​វិញ។ សកម្មជន​គំាទ្រ​លទ្ធិប្រជាធិបតេយ្យ​ហុងកុង លោក Joshua Wong ត្រូវបាន​កាត់ទោស​ជាប់​ពន្ធនាគារ ១០​ខែ​បន្ថែម​ទៀត។ ១០០​ថ្ងៃ​ក្រោយ​ឡើង​កាន់​តំណែង៖ តើ​លោក Biden ធ្វើតាម​ការ​សន្យា​របស់​លោក​អំពី​គោលការណ៍​នៃ​ការ​ចូលរួម​ពហុភាគី​ឬ​ទេ? ជប៉ុន ថៃ និង​វៀតណាម​ព្យាយាម​ប្រជែង​បន្ទាប់​ឥទ្ធិពល​ចិន​នៅ​ឡាវ និង​ព័ត៌មាន​ផ្សេង​ទៀត៕

កម្មវិធី​នីមួយៗ

មើល​វីដេអូ​ទាំង​អស់
XS
SM
MD
LG