ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ព័ត៌មានពេលរាត្រី៖ ៣ ឧសភា ២០២១


ព័ត៌មានពេលរាត្រី៖ ៣ ឧសភា ២០២១
សូម​រង់ចាំ

No media source currently available

0:00 0:59:59 0:00
ទាញ​យក​ពី​តំណភ្ជាប់​ដើម

ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូចជា ក្រសួង​សុខាភិបាល​ថា​ មនុស្ស​ជាង ​៨០០​ នាក់​ទៀត​​ឆ្លង​ជំងឺ​កូវីដ​១៩។ លោក ហ៊ុន សែន ថា ការ​បិទ​ខ្ទប់​ទីក្រុង​​ត្រូវ​បញ្ចប់​ចាប់​ពី​ថ្ងៃ​ទី​៦ ខែ​ឧសភា តែ​តំបន់​​មាន​ហានិ​ភ័យ​ត្រូវ​រាំង​ខ្ទប់​ដដែល។ កម្ពុជា​ប្រារព្ធ​ទិវា​សារព័ត៌មាន ខណៈ​សង្គម​ស៊ីវិល​ជំរុញ​ឲ្យ​រដ្ឋាភិបាល​ធានា​សេរីភាព​សារព័ត៌មាន។ នៅ​ក្នុង​កម្មវិធី Hello VOA មាន​កិច្ចពិភាក្សា​អំពី «បទពិសោធន៍​របស់​អ្នក​សារព័ត៌មាន​ជា​ស្រ្តី​ក្នុង​ប្រទេស​កម្ពុជា»។ រី​ឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា សហរដ្ឋ​អាមេរិក​ប្រឈម​​នឹង​​ការ​អំពាវនាវ​​ឱ្យ​ចែក​វ៉ាក់សាំង​​​កូវីដ១៩​ជូន​ប្រទេស​ឯ​ទៀត។ រដ្ឋមន្ត្រី​ការបរទេស​ក្រុម​ប្រទេស G-7 ជួប​ពិភាក្សា​គ្នា​នៅ​ចក្រភព​អង់គ្លេស។ សហរដ្ឋ​អាមេរិក​បដិសេធ​ថា ​មិន​មាន​កិច្ច​ព្រមព្រៀង​ដោះដូរ​ចំណាប់​ខ្មាំង​ជាមួយ​អ៊ីរ៉ង់​ទេ។ ករណី​ឆ្លង​ជំងឺ​កូវីដ១៩ នៅ​ឥណ្ឌា​កើន​ជិត ២០ លាន​ករណី។ ហ្វីលីពីន​ទាមទារ​ខ្លាំងៗ​ឲ្យ​ចិន​ចាកចេញ​ពី​ដែន​ទឹក​ដែល​មាន​ជម្លោះ​នៅ​សមុទ្រ​ចិន​ខាង​ត្បូង។ ប្រទេស​ស៊ីមបាវ៉េ​រំពឹង​លើ​ថ្នាំ​ជក់​នៅ​ពេល​អនាគត​ ទោះ​បី​ជា​មាន​យុទ្ធនាការ​​ប្រឆាំង​ការ​ជក់​បារី​ក្តី៕

កម្មវិធី​នីមួយៗ

មើល​វីដេអូ​ទាំង​អស់
XS
SM
MD
LG