ព័ត៌មានអំពីកម្ពុជាមានដូចជា វីរុសរកឃើញនៅកម្ពុជាអាចផ្តល់គន្លឹះដល់ការស្វែងរកប្រភពវីរុសកូវីដ១៩។ នៅក្នុងកម្មវិធីផតខាសថ៍ «កម្ពុជាសម្លឹងទៅមុខ» ភាគទី១២ មានកិច្ចពិភាក្សាអំពី «ទស្សនវិស័យនៃសេវារដ្ឋបាលសាធារណៈនៅកម្ពុជា»។ រីឯព័ត៌មានអន្តរជាតិវិញមានដូចជា អង្គការសហប្រជាជាតិអំពាវនាវឲ្យចាត់វិធានការបន្ថែមដើម្បីធ្វើឲ្យពិភពលោកគ្មានជំងឺគ្រុនចាញ់។ វិបត្តិនៅលីបង់បង្កើតឱ្យមានគំនិតច្នៃប្រតិដ្ឋសម្រាប់ផ្គត់ផ្គង់ខ្លួនឯង៕