ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ព័ត៌មានពេលរាត្រី៖ ២៦ មេសា ២០២១


ព័ត៌មានពេលរាត្រី៖ ២៦ មេសា ២០២១
សូម​រង់ចាំ

No media source currently available

0:00 1:00:00 0:00
ទាញ​យក​ពី​តំណភ្ជាប់​ដើម

ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូចជា រដ្ឋាភិបាល​បញ្ចប់​បម្រាម​ហាម​ឃាត់​ធ្វើ​ដំណើរ​ឆ្លង​ខេត្ត ខណៈ​ការ​ឆ្លង​កូវីដ​១៩​មិន​ទាន់​ស្រាក​ស្រាន្ត។ ក្រុម​សិទ្ធិ​មនុស្ស​ថា គួរ​បើក​តំបន់​ខ្លះ​នៅ​ភ្នំពេញ ដើម្បី​កុំ​ឲ្យ​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​ការ​រកស៊ី​របស់​ពលរដ្ឋ។ កម្ពុជា​រក​ឃើញ​អ្នក​ឆ្លង​កូវីដ១៩ ថ្មី ជិត ​​៦០០ នាក់ទៀត ​​​នាំ​ឲ្យ​ករណី​ឆ្លង​សរុប​កើន​ដល់​១ម៉ឺន​នាក់។ នៅ​ក្នុង​កម្មវិធី Hello VOA មាន​កិច្ចពិភាក្សា​អំពី​ «ការ​គ្រប់គ្រង​ស្ថានការណ៍ ពេល​បិទ​ខ្ទប់​ដោយ​សារ​ជំងឺ​រាតត្បាត»។ រី​ឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា សហរដ្ឋ​អាមេរិក​ចាប់​ផ្តើម​ដក​កងទ័ព​បណ្ដើរៗ​នៅ​អាហ្វហ្គានីស្ថាន។ សកម្មជន​មីយ៉ាន់ម៉ា​អំពាវនាវ​ឲ្យ​ពលរដ្ឋ​កុំ​សហការ​ជាមួយ​ប្រព័ន្ធ​ដឹកនាំ​របស់​យោធា។ នាយក​រដ្ឋមន្ត្រី​ឥណ្ឌា​ជំរុញ​ពលរដ្ឋ​ឲ្យ​ចាក់​វ៉ាក់សាំង ស្រប​ពេល​ករណី​ឆ្លង​ជំងឺ​កូវីដ១៩ កើន​ឡើង​ខ្លាំង។ វ៉ាក់សាំង​កូវីដ១៩ របស់​ក្រុមហ៊ុន Moderna កំពុង​ត្រូវ​បាន​ពិនិត្យ​វាយតម្លៃ​ដោយ​អង្គការ​សុខភាព​ពិភពលោក​ដើម្បី​ប្រើ​ក្នុង​គ្រា​បន្ទាន់។ តួកគី​កោះហៅ​ឯក​អគ្គរដ្ឋទូត​អាមេរិក​ទាក់ទិន​នឹង​ការ​ប្រកាស​ទទួល​ស្គាល់​របស់​លោក Biden អំពី​អំពើ​ប្រល័យ​ពូជសាសន៍​អាមេនី។ អង្គការ​មនុស្ស​ធម៌​ធ្វើ​អន្តរាគមន៍ ខណៈ​អំពើ​ហិង្សា​បន្ត​កើត​ឡើង​នៅ​មីយ៉ាន់ម៉ា។ ឧបករណ៍​របស់​ជនជាតិ​ដើម​អូស្ត្រាលី​មាន​អាយុកាល ៣៥.០០០ ឆ្នាំ៕

កម្មវិធី​នីមួយៗ

មើល​វីដេអូ​ទាំង​អស់
XS
SM
MD
LG