ព័ត៌មានសំខាន់ៗអំពីកម្ពុជាមានដូចជា វៀតណាមនឹងផ្តល់ឧបករណ៍ជំនួយដង្ហើម ៨០០ គ្រឿងដល់កម្ពុជា ខណៈអ្នកជំងឺកូវីដ១៩ កើនដល់ជាង៥ពាន់នាក់។ លោក ហ៊ុន សែន ធ្វើដំណើរទៅឥណ្ឌូណេស៊ី ដើម្បីចូលរួមពិភាក្សាបញ្ហានយោបាយមីយ៉ាន់ម៉ា។ មនុស្សជាង៦៥០នាក់ទៀតឆ្លងជំងឺកូវីដ១៩ នៅកម្ពុជា ខណៈអ្នកស្លាប់កើនឡើងដល់ ៦១នាក់។ អាជីវករផ្សារអូរឫស្សីរំពឹងផ្សារបើកវិញឆាប់ៗ តែនៅបារម្ភពីការឆ្លងជំងឺកូវីដ១៩។ រីឯព័ត៌មានអន្តរជាតិវិញមានដូចជា មេដឹកនាំអាស៊ាននឹងជួបប្រជុំកំពូលពិសេសជាមួយឧត្តមសេនីយ៍ធ្វើរដ្ឋប្រហារនៅភូមា។ លោក Biden សន្យាកាត់បន្ថយការប្រើឥន្ធនៈហ្វូស៊ីលឲ្យបានឆាប់រហ័សដោយសហរដ្ឋអាមេរិក។ ព្រឹទ្ធសភាអាមេរិកអនុម័តដោយសំឡេងលើសលប់នូវសេចក្តីព្រាងច្បាប់ឧក្រិដ្ឋកម្មស្អប់ខ្ពើមប្រឆាំងជនជាតិអាស៊ី។ មន្ទីរពេទ្យឥណ្ឌាត្រូវការខ្យល់អុកស៊ីសែនយ៉ាងខ្លាំង ខណៈអគ្គិភ័យបានសម្លាប់អ្នកជំងឺកូវីដ១៩ ចំនួន ១៣ នាក់។ ជនជាតិអាស៊ីជាប់ឈ្មោះចូលប្រកួតពានរង្វាន់ Oscar យ៉ាងច្រើនជាលើកទីមួយក្នុងប្រវត្តិសាស្ត្រ និងព័ត៌មានអន្តរជាតិផ្សេងទៀត៕