ព័ត៌មានសំខាន់ៗអំពីកម្ពុជាមានដូចជា រដ្ឋមន្ត្រីមហាផ្ទៃឲ្យបញ្ឈប់ការប្រើហិង្សា ខណៈកម្លាំងមួយចំនួនប្រើរំពាត់វាយពលរដ្ឋ។ មនុស្សជិត ៤៥០ នាក់ទៀតឆ្លងជំងឺកូវីដ១៩ ខណៈករណីស្លាប់មានជិត៦០នាក់។ នៅក្នុងកម្មវិធី Hello VOA ស្តីពីចំណាកស្រុក មានការពិភាក្សាអំពី «បញ្ហាប្រឈមសម្រាប់ពលករចំណាកស្រុកខ្មែរនៅប្រទេសថៃខណៈការឆ្លងកូវីដ១៩កើនឡើង»។ រីឯព័ត៌មានអន្តរជាតិវិញមានដូចជា សហរដ្ឋអាមេរិកដាក់ទណ្ឌកម្មលើសហគ្រាសពីរបន្ថែមទៀតរបស់មីយ៉ាន់ម៉ា។ លោក Biden ជឿថា សហរដ្ឋអាមេរិកអាចផ្គត់ផ្គង់វ៉ាក់សាំងកូវីដ១៩ ទៅបរទេសបាន។ អ្នកជំនាញអង្គការសហប្រជាជាតិថា ជីវិតលោក Navalny កំពុងជួប «គ្រោះថ្នាក់ខ្លាំង»។ លោក Biden ត្រូវគេរំពឹងថាត្រៀមប្រកាសថាការសម្លាប់រង្គាលជនជាតិអាមេនីក្នុងសម័យសង្គ្រាមលោកលើកទីមួយ ជាអំពើប្រល័យពូជសាសន៍។ អាស៊ាននឹងពិភាក្សាពីវិបត្តិនៅមីយ៉ាន់ម៉ាក្នុងកិច្ចប្រជុំកំពូលនៅរដ្ឋធានីហ្សាការតា។ ទំនប់វារីអគ្គិសនីទន្លេមេគង្គបង្កផលវិបាកដល់អ្នកភូមិជនជាតិថៃ។ រលកឆ្លងរាលដាលវីរុសកូរ៉ូណាលើកទី ៣ បង្ខំឱ្យអឺរ៉ុបបិទសកម្មភាពសង្គមម្តងទៀត ខណៈអង់គ្លេសបើកដំណើរឡើងវិញ។ មានការអបអរសាទរនិងការធូរចិត្តនៅក្រុង Minneapolis បន្ទាប់ពីចេញសាលក្រមពិរុទ្ធលោក Chauvin៕