ព័ត៌មានអំពីកម្ពុជាមានដូចជា សមត្ថកិច្ចបញ្ជូនមនុស្ស៦នាក់ទៀតទៅតុលាការ រឿងផឹកស៊ីជុំគ្នាបំពានវិធានការបិទខ្ទប់រាជធានីភ្នំពេញ។ របាយការណ៍៖ រដ្ឋាភិបាលកម្ពុជាយកវិបត្តិជំងឺកូវីដ១៩ មកគាបសង្កត់ប្រព័ន្ធផ្សព្វផ្សាយនិងរឹតត្បិតការរិះគន់។ មនុស្ស៥នាក់ទៀតស្លាប់ដោយសារកូវីដ១៩ ខណៈជាង៣០០នាក់ទៀតបានឆ្លងជំងឺនេះ។ នៅក្នុងកម្មវិធីផតខាសថ៍ (podcast) «កម្ពុជាសម្លឹងទៅមុខ ឬ Envision Cambodia» មានកិច្ចពិភាក្សាអំពី «ទស្សនវិស័យនៃសេវារដ្ឋបាលសាធារណៈនៅកម្ពុជា»។ រីឯព័ត៌មានអន្តរជាតិវិញមានដូចជា ទំនប់វារីអគ្គិសនីទន្លេមេគង្គបង្កផលវិបាកដល់អ្នកភូមិជនជាតិថៃ។ លោក Biden និងអ្នកស្រី Harris ថ្លែងទៅកាន់ប្រជាជាតិ បន្ទាប់ពីសាលក្រមទាក់ទិននឹងការស្លាប់របស់លោក Floyd ត្រូវបានប្រកាស។ លោក Xi Jinping នឹងចូលរួមក្នុងកិច្ចប្រជុំស្ដីពីការប្រែប្រួលអាកាសធាតុ ដែលរៀបចំដោយលោក Biden។ សហភាពអឺរ៉ុបមានគោលដៅកាត់បន្ថយការបញ្ចេញឧស្ម័នទៅក្នុងបរិយាកាសឲ្យបាន ៥៥% នៅត្រឹមឆ្នាំ ២០៣០។ បេសកជនអង្គការសហប្រជាជាតិថា ការបង្ក្រាបរបស់យោធាមីយ៉ាន់ម៉ាធ្វើឲ្យមនុស្សជិត ២៥០.០០០ នាក់ផ្លាស់ទីជម្រក៕