ព័ត៌មានអំពីកម្ពុជាមានដូចជា ពលរដ្ឋមួយចំនួនបារម្ភកង្វះស្បៀងអាហារ ខណៈការបិទខ្ទប់ទីក្រុងភ្នំពេញកាន់តែតឹងរ៉ឹង។ ភូមិសង្កាត់មួយចំនួនត្រូវកំណត់ជា«តំបន់ក្រហម»នៃការរាំងខ្ទប់រាជធានីភ្នំពេញ។ ចៅក្រមកម្ពុជានិងអ.ស.ប.ខ្វែងគំនិតគ្នាអំពីការតម្កល់ ឬបញ្ជូនសំណុំរឿងលោក មាស មុត ទៅកាត់ទោស។ រីឯព័ត៌មានអន្តរជាតិវិញមានដូចជា គណៈវិនិច្ឆ័យអាមេរិកចាប់ផ្តើមពិគ្រោះការកាត់ទោសមន្ត្រីប៉ូលិសដែលត្រូវបានចោទប្រកាន់ពីបទសម្លាប់លោក George Floyd។ ចិនគឺជាប្រធានបទចម្បងនៅក្នុងជំនួបរវាងលោក Biden និងលោក Suga។ មន្ត្រីបស្ចិមប្រទេសនិយាយថា ចារបុរសរុស្ស៊ីបង្កើនកិច្ចប្រឹងប្រែងដើម្បីទទួលបានព័ត៌មានសម្ងាត់របស់អង្គការអូតង់។ សហរដ្ឋអាមេរិកបញ្ជាក់ឡើងនូវការចាត់ទុកបញ្ហាអាកាសធាតុជាអាទិភាពមួយនៃគោលនយោបាយការបរទេសរបស់ខ្លួន។ អាស៊ាននឹងពិភាក្សាអំពីវិបត្តិនៅមីយ៉ាន់ម៉ានៅថ្ងៃសៅរ៍ខាងមុខ។ សហរដ្ឋអាមេរិកថា រុស្ស៊ីបង្កើនកងទ័ពនៅតាមបណ្តោយព្រំដែនអ៊ុយក្រែនច្រើនជាងកាលពីឆ្នាំ ២០១៤។ មន្ត្រីអ៊ីរ៉ង់ថា ការចរចានុយក្លេអ៊ែរអ៊ីរ៉ង់មានការវិវឌ្ឍទៅមុខ៕