ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ព័ត៌មានពេលរាត្រី៖ ១៩ មេសា ២០២១


ព័ត៌មានពេលរាត្រី៖ ១៩ មេសា ២០២១
សូម​រង់ចាំ

No media source currently available

0:00 1:00:00 0:00
ទាញ​យក​ពី​តំណភ្ជាប់​ដើម

ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូចជា មនុស្ស​ជាង ​៦០០​នាក់​ ត្រូវ​បាន​រក​ឃើញ​ឆ្លង​កូវីដ១៩ ខណៈ​ក្រសួង​សុខាភិបាល​ធ្វើ​តេស្ត​រហ័ស។ មនុស្ស​យ៉ាង​តិច​ ៥​នាក់ ​ត្រូវ​ចោទ​​ប្រកាន់​​បំពាន​វិធាន​ការ​រាំង​ខ្ទប់​ទីក្រុង ខណៈ​លោក ហ៊ុន សែន ឲ្យ​កាត់​ទោស​ភ្លាមៗ។ អតីត​មន្ត្រី​សង្គ្រោះ​ជាតិ​ ៧​រូប​បន្ថែម​ទៀត​ ទទួល​បាន​សិទ្ធិ​ធ្វើ​នយោបាយ​ឡើងវិញ។ នៅ​ក្នុង​កម្មវិធី Hello VOA មាន​កិច្ចពិភាក្សា​អំពី «ការ​ជួយ​ជំរុញ​​ឲ្យ​ការ​អនុវត្ត​គោល​ដៅ​អភិវឌ្ឍន៍​ប្រកប​ដោយ​ចីរភាព​នៅ​​​​​កម្ពុជា​​​សម្រេច​​​​បាន​លឿន»។ រី​ឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា ចិន​ និង​សហរដ្ឋ​អាមេរិក​សន្យា​ចាត់​វិធានការ​បន្ទាន់​ដើម្បី​ដោះស្រាយ​វិបត្តិ​អាកាសធាតុ។ គណបក្ស​ប្រឆាំង​រុស្ស៊ី​អំពាវនាវ​ឲ្យ​មាន​ការ​តវ៉ា នៅ​ពេល​សុខភាព​លោក Navalny កាន់តែ​យ៉ាប់យ៉ឺន។ នាយករដ្ឋមន្ត្រី​ជប៉ុន​នឹង​ធ្វើ​ទស្សនកិច្ច​ទៅ​ឥណ្ឌា​និង​ហ្វីលីពីន​ដើម្បី​ពង្រឹង​ទំនាក់ទំនង​ក្នុង​តំបន់។ អូស្ត្រាលី​និង​នូវែលសេឡង់​បើក «ច្រក​ធ្វើដំណើរ​ពិសេស» ដោយ​មិន​តម្រូវ​ឲ្យ​អ្នក​ធ្វើដំណើរ​ធ្វើ​ចត្តាឡីស័ក។ ការ​ព្រួយបារម្ភ​ពី​សន្តិសុខ​នៅ​វិមាន​សភា​អាមេរិក​កើន​ឡើង​ ក្រោយ​មាន​ការ​វាយ​ប្រហារ​ជា​លើក​ទី ២។ សាក្សី​ជំនាញ​ជាច្រើន​ថា ​លោក Derek ​Chauvin ​បាន​ប្រើ​កម្លាំង​ហួស​ប្រមាណ៕

កម្មវិធី​នីមួយៗ

មើល​វីដេអូ​ទាំង​អស់
XS
SM
MD
LG