ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ព័ត៌មានពេលរាត្រី៖ ១៦ មេសា ២០២១


ព័ត៌មានពេលរាត្រី៖ ១៦ មេសា ២០២១
សូម​រង់ចាំ

No media source currently available

0:00 1:00:00 0:00
ទាញ​យក​ពី​តំណភ្ជាប់​ដើម

ព័ត៌មាន​សំខាន់ៗ​អំពី​កម្ពុជា​មាន​ដូចជា លោក ហ៊ុន សែន នឹង​ចូលរួម​កិច្ចប្រជុំ​នៅ​ឥណ្ឌូណេស៊ី ដែល​ទំនង​ពិភាក្សា​អំពី​ស្ថានភាព​នយោបាយ​នៅ​ប្រទេស​មីយ៉ាន់ម៉ា។ មនុស្ស ២​នាក់​ទៀត​ស្លាប់​ដោយសារ​ជំងឺ​កូវីដ១៩ ក្នុង​នោះ​មាន​ផលិតករ​ភាពយន្ត​ដ៏​ល្បី​ម្នាក់។ រាជធានី​ភ្នំពេញ​ប្រែ​ស្ងប់ស្ងាត់ ខណៈ​បិទ​រាំង​ខ្ទប់​បង្ការ​ការ​ឆ្លង​ជំងឺ​កូវីដ១៩។ សង្គម​ស៊ីវិល៖ នាយក​រដ្ឋមន្ត្រី​មាន​ឥទ្ធិពល​លើ​សារព័ត៌មាន ក្រោយ​ដក​អាជ្ញា​បណ្ណ​អ្នក​កាសែត​ម្នាក់។ ជិត​៣០​ឆ្នាំ​ក្រោយ​កិច្ច​ព្រមព្រៀង​ក្រុង​ប៉ារីស បញ្ហា​អធិបតេយ្យ​ជាតិ​ខ្មែរ​នៅតែ​ជា​កង្វល់​ដល់​សកម្មជន។ រីឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា លោក​ប្រធានាធិបតី Biden ស្វាគមន៍​លោក Suga នាយក​រដ្ឋមន្ត្រី​ជប៉ុន​ជា​ភ្ញៀវ​ទី ១ និង​ជា​សម្ព័ន្ធមិត្ត​សំខាន់។ អ្នក​ប្រឆាំង​ការ​គ្រប់គ្រង​ដោយ​យោធា​មីយ៉ាន់ម៉ា ធ្វើ​កូដកម្ម​ស្ងាត់​ស្ងៀម។ អ.ស.ប.រក្សា​បេសកកម្ម​នៅ​អាហ្វហ្គានីស្ថាន បន្ទាប់ពី​សហរដ្ឋ​អាមេរិក​និង​អូតង់​ដក​ទ័ព​ចេញ។ ខ្មាន់​កាំភ្លើង​ដែល​បាន​បាញ់ប្រហារ​នៅ​ទីក្រុង Indianapolis បាន​ស្លាប់។ សំណើ​ថវិកា​របស់​លោក Biden នឹង​ផ្លាស់ប្តូរ​អាទិភាព​នៃ​ការ​ចាយវាយ​របស់​សហរដ្ឋអាមេរិក។ ការ​ប្រើប្រាស់​ឱសថ​ហួស​កម្រិត​ដ៏​គ្រោះថ្នាក់​ដល់​ជីវិត កំពុង​កើនឡើង​នៅ​សហរដ្ឋអាមេរិក៕

កម្មវិធី​នីមួយៗ

មើល​វីដេអូ​ទាំង​អស់
XS
SM
MD
LG