ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ព័ត៌មានពេលរាត្រី៖ ១៥ មេសា ២០២១


ព័ត៌មានពេលរាត្រី៖ ១៥ មេសា ២០២១
សូម​រង់ចាំ

No media source currently available

0:00 0:59:59 0:00
ទាញ​យក​ពី​តំណភ្ជាប់​ដើម

ព័ត៌មាន​សំខាន់ៗ​អំពី​កម្ពុជា​មាន​ដូចជា លោក ហ៊ុន សែន ​ថា ​វិធាន​ការ​បិទ​ខ្ទប់​ក្រុង​មិន​ប៉ះ​ពាល់​ស្បៀង​អាហារ​នោះ​ទេ។ ភរិយា​អ្នក​ជំងឺ​កូវីដ​១៩ ​រៀបរាប់​ស្ថានភាព​សុខភាព​ស្វាមី​ស្នាក់​ក្នុង​បន្ទប់​ជួល ខណៈ​កម្ពុជា​ខ្វះ​​កន្លែង​សម្រាក​​ព្យាបាល។ នៅ​ក្នុង​កម្មវិធី Hello VOA ស្តីពី​សុខភាព​នា​ថ្ងៃ​នេះ មាន​កិច្ច​ពិភាក្សា​អំពី «ការ​ឆ្លង​ជំងឺ​កូវីដ១៩ និង​វិធានការ​ការពារ​ខ្លួន»។ រីឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា អ្នកស្រី Harris មាន​គម្រោង​ធ្វើ​ទស្សនកិច្ច​ទៅកាន់​ប្រទេស​ម៉ិកស៊ិក​និង​ក្វាតេម៉ាឡា។ កង​កម្លាំង​សន្តិសុខ​នៅ​មីយ៉ាន់ម៉ា​ចាប់ខ្លួន​មេដឹកនាំ​តវ៉ា​ដ៏​សំខាន់​ម្នាក់។ អង្គការ​អូតង់​ថា ខ្លួន​នឹង​ដក​កងទ័ព​ចេញ​ពី​អាហ្វហ្គានីស្ថាន។ សហរដ្ឋ​អាមេរិក​នឹង​ដាក់​ទណ្ឌកម្ម​រុស្ស៊ី​ចំពោះ​ការ​លួច​ចូល​ក្នុង​ប្រព័ន្ធ​កំព្យូទ័រ និង​ការ​ជ្រៀតជ្រែក​ក្នុង​ការ​បោះឆ្នោត។ នាយក​រដ្ឋមន្ត្រី​ជប៉ុន​នឹង​ពិភាក្សា​ទល់មុខ​ជាមួយ​លោក Biden នៅ​ថ្ងៃសុក្រ​ស្អែក។ បេសកជន​សហរដ្ឋ​អាមេរិក​ថា ទំនាក់​ទំនង​សហរដ្ឋ​អាមេរិក​ជាមួយ​កោះ​តៃវ៉ាន់ «រឹងមាំ​ជាង​ពេល​ណាៗ​ទាំងអស់»។ ប៉ូលិស​ដែល​បាញ់​យុវជន Daunte Wright ប្រឈម​ការ​ចោទ​ប្រកាន់​ពី​បទ​មនុស្ស​ឃាត​ដោយ​អចេតនា៕

XS
SM
MD
LG